(មេនឆេស្ទើ)៖ លោក Omar Berrada នាយកប្រតិបត្តិក្លិប Manchester United បានដាក់ចេញនូវគោលដៅដ៏សំខាន់ ក្នុងការប្រារព្ធខួប ១៥០ឆ្នាំរបស់ក្លិប តាមរយៈឈ្នះជើងឯកលីគទាំងផ្នែក និងនារីតែម្តងនៅឆ្នាំ២០២៨ ខាងមុខ។

គម្រោងការថ្មីរបស់លោក Berrada បានដាក់ចេញ និងប្រកាសឱ្យបុគ្គលិកគ្រប់ផ្នែកដឹងលឺនេះ ត្រូវបានធ្វើឡើងកាលពីខែសីហា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្លិបបាល់ទាត់អាជីព Man Utd ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៧៨ ដែលដំបូងឡើយមានឈ្មោះថា «Newton Heath» ដ្បិតលោក Berrada បានដាក់ចេញនូវគោលដៅ ៣ឆ្នាំខាងមុខ ធ្វើយ៉ាងណាឈ្នះជើងឯកលីគឱ្យទាល់តែបាន ដើម្បីជាការអបអរខួប ១៥០ឆ្នាំរបស់ពួកគេ។

មួយវិញទៀត ដើម្បីជាការរំលឹកនូវបទពិសោធន៍ឈឺចាប់របស់ពួកគេផងដែរ ដែលត្រូវបានកាត់ចេញពីលីគនារដូវកាល ១៩៧៣-៧៤ ហើយក្រុមស្រ្តីត្រូវតែបំបែកកំណត់ត្រាចាស់របស់ Chelsea ដែលឈ្នះពាន ៣ក្នុង ១រដូវកាល បន្ទាប់ពីលេងមិនចាញ់សោះ។ នោះគឺជាការងារដ៏លំបាក។

លោក Berrada បានថ្លែងថា «ពួកយើងបានដាក់ចេញនូវគោលដៅដ៏សំខាន់ដែលពួកគេកំពុងផ្តោត ប្រកបដោយថាមពល និងការខិតខំប្រឹងប្រែង។ ជាការពិតណាស់ តើក្រុមយើងអាចឈ្នះ Premier League នៅឆ្នាំ២០២៨ បានទេ។ រដូវកាលនេះ ពួកយើងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ ដែលមើលទៅវាហាក់ដូចជាមិនអាចទេ ប៉ុន្តែពួកយើងនៅតែមានបំណងធ្វើវា។ ហេតុអ្វីបានជាពួកយើងព្យាយាមធ្វើគ្រប់យ៉ាង ប្រកបដោយថាមពល?»

គួរបញ្ជាក់ផងថា បុរសវ័យ ៤៧ឆ្នាំ Omar Barrada បានចំណាយពេល ៧ឆ្នាំធ្វើការនៅក្លិប FC Barcelona មុនពេលផ្លាស់មកចូលរួមជាមួយ Manchester City ក្នុងឆ្នាំ២០១១ និងបន្តមក Man Utd ទៀតកាលឆ្នាំ២០២៤ ដល់បច្ចុប្បន្ននេះ៕