(សៀមរាប)៖ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក អមដំណើរឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យវឌ្ឍនភាពការងារនៅប្រាសាទបាយ័ន និងប្រាសាទមេបុណ្យខាងលិច ដើម្បីស្តាប់បទបង្ហាញពីកិច្ចការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ ដែលការងារនេះ តែងធ្វើជាទៀងទាត់មុនកិច្ចប្រជុំរបស់គណៈកម្មាធិការមួយនេះ៕