(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានបញ្ចូនមន្ត្រីឥណទាន ចុះទៅជួប និងពិភាក្សាសេវាកម្ចីអាជីវកម្ម ជូនដល់ទីកន្លែងរបស់អតិថិជនផ្ទាល់ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដោយមើលឃើញពីតម្រូវការរបស់អតិថិជនក្នុងការទទួលបានទុនកម្ចីក្នុងរយៈពេលឆាប់រហ័ស និងនៅក្នុងអត្រាការប្រាក់សមរម្យ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ធនាគារ ជីប ម៉ុង ឈរលើគោលការណ៍រក្សាអត្ថប្រយោជន៍ជូនអតិថិជនជាធំ ដោយផ្តល់ការប្រឹក្សាយោបល់ជាមួយអតិថិជន និងជួយរៀបចំឱ្យអាជីវកម្មរបស់អតិថិជនមានផែនការច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជោគជ័យ និងទទួលបានផលចំណេញ និងភាពលូតលាស់ត្រលប់មកវិញ។
គួរជម្រាបថា គិតមកទល់បច្ចុប្បន្ននេះ ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុប ១ ៦០០លានដុល្លារ ជាមួយចំនួនប្រាក់បញ្ញើកើនរហូតដល់ ១ ៣០០លានដុល្លារ និងប្រាក់កម្ចីមានរហូតដល់ ៨០០លានដុល្លារ ហើយធនាគារ ជីប ម៉ុង ក៏បានបន្តបន្ថែមនូវដើមទុនបូកបន្ថែមលើទុនចុះបញ្ជីដែលធ្វើឱ្យដើមទុនសរុបកើនដល់ជិត ២០០លានដុល្លារអាមេរិកផងដែរ។ ការកើនឡើងនៃការចាក់បញ្ចូលនូវដើមទុននេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរបស់ធនាគារ ជំរុញឱ្យធនាគារជីប ម៉ុង កាន់តែរឹងមាំ និងមាននិរន្តភាពយូរអង្វែងឆ្ពោះទៅមុខ។
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។
សម្រាប់ព័ត៌មានលម្អិតពីសេវាកម្មនេះអាចទំនាក់ទំនងទៅកាន់លេខ៖ 081 811 911 ឬ 066 811 911 ៕
សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank