(សៀមរាប )៖ លោក Kensuke Nagase អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (អាយស៊ីស៊ីអង្គរនិងសំបូរព្រៃគុក) បានថ្លែងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ នៅឯខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថា ប្រទេសជប៉ុននឹងផ្តល់ថវិកាចំនួន៩០ម៉ឺនដុល្លារអាមេរិក តាមរយៈអង្គការយូណេស្កូ ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការរួមគ្នាលើកិច្ចការពារ អភិរក្សនៅតំបន់អង្គរ៕