(បរទស)៖​ ប្រទេសចិនបានបំបែកកំណត់ត្រាលេីវិស័យសំណង់​ ដោយសាងសង់ផ្លូវរថយន្តកាត់ទឹកធំបំផុតក្នុងពិភពលោក នៅក្រោមទន្លេហ្វានហ្វូ (Yellow River) ក្នុងទីក្រុងជីណាន ដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ១១០ថ្ងៃប៉ុណ្ណោះ។

ផ្លូវកាត់ទឹកនេះមានទទឹង ១៧ម៉ែត្រ (ស្មើនឹង ៥៥.៨ ហ្វីត) និងអាចផ្ទុកចរាចរណ៍បាន ៦ជួរជើង។សំណង់ដ៏អស្ចារ្យនេះ ត្រូវបានជំរុញដោយម៉ាស៊ីនគាស់ដីដ៏ធំមួយមានអង្កត់ផ្ចិត ១៧ម៉ែត្រ មានឈ្មោះថា Shanhe​ ដែលបានជ្រៀតកាត់ពីក្រោមទន្លេបានជាង ៣ គីឡូម៉ែត្រ។ ការសាងសង់មានល្បឿនគួរឱ្យភ្ញាក់ផ្អើល ដោយធ្វើបានជាមធ្យម ១៦–១៨ ម៉ែត្រ ក្នុងមួយថ្ងៃ ដែលកំពុងក្លាយជា​កំណត់ត្រាថ្មី​សម្រាប់បច្ចេកវិទ្យាសំណង។

គួរជម្រាបថា​ ការស្ថាបនានេះបង្ហាញពីសមត្ថភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិនក្នុងវិស័យសំណង់នាសម័យបច្ចេកវិទ្យាជឿនលឿននេះ៕