(ភ្នំពេញ)៖ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាជាច្រើនកំពុងជ្រើសរើសការព្យាបាលជំងឺមហារីកនៅក្នុងប្រទេសដោយមានទំនុកចិត្តកាន់តែខ្ពស់។ ជាមួយនឹងការអភិវឌ្ឍខាងបច្ចេកវិទ្យាព្យាបាល និងសេវាសុខភាពដែលកាន់តែមានគុណភាពខ្ពស់ ការថែទាំជំងឺមហារីកនៅកម្ពុជា កំពុងក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកជំងឺជាច្រើន។

នៅគ្លីនិកព្យាបាលជំងឺមហារីក អូរ៉េន ឃែនស័រ មានការថែទាំចាប់ផ្តើមពីការពិគ្រោះយោបល់ ការធ្វើរោគវិនិច្ឆ័យ រហូតដល់ដំណាក់កាលព្យាបាលគ្រប់ជំហាន ត្រូវបានអនុវត្តដោយក្រុមវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលបានទទួលការបណ្តុះបណ្តាលពីក្រៅប្រទេស។ បូករួមជាមួយគិលានុបដ្ឋាយិកាដែលមានជំនាញក្នុងការថែទាំដោយយកចិត្តទុកដាក់ ធានាថាអ្នកជំងឺនឹងទទួលបានការថែទាំដែលមានវិជ្ជាជីវៈ និងប្រកបដោយគុណភាពខ្ពស់បំផុត។

សេវាកម្មទាំងអស់នៅគ្លីនិក អូរ៉េន ឃែនស័រ ផ្តល់ជូនអ្នកជំងឺក្នុងការទទួលបានការព្យាបាលយ៉ាងរហ័ស ប្រកបដោយភាពងាយស្រួល នឹងមានប្រសិទ្ធភាពជាទីបំផុត។ សេវាកម្មនៅគ្លីនិកអូរ៉េន ឃែនស័ររួមមាន៖
* ការធ្វើស៊ីធីស្កេន (CT scan)

* ការច្រឹបសាច់យកទៅពិសោធន៍(Biopsy)

* ម៉ាស៊ីនថតកៀបសុដន់(Mammography)

* ម៉ាស៊ីន កាំរស្មី អ៊ិច(Digital X-Ray)

* ម៉ាស៊ីន ថតអេកូសាស្រ្ត (Ultrasound)

ការព្យាបាលជំងឺមហារីកនៅគ្លីនិក អូរ៉េន ឃែនស័រ គឺត្រូវបានបំពាក់ដោយបច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ ដែលអាចផ្តល់នូវជម្រើសព្យាបាលសំខាន់ៗ ដូចជា៖

១៖ ការព្យាបាលជំងឺមហារីកដោយកាំរស្មី
ក្រៅពីនេះ គ្លីនិកអូរ៉េន ឃែនស័រ ក៏មានផ្តល់នូវបរិយាកាសប្រកបដោយផាសុខភាពផងដែរ។ បន្ទប់នីមួយៗត្រូវបានរចនាឡើងស្អាត មានភាពឯកជន បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រូពេទ្យ ធ្វើឱ្យអ្នកជំងឺគ្រប់រូបមានអារម្មណ៍ស្ងប់ចិត្ត និងទទួលបានការគាំទ្រក្នុងដំណើរការព្យាបាលរបស់ពួកគេ។

២៖ ការព្យាបាលដោយឱសថ
ការព្យាបាលដោយឱសថ មានច្រើនប្រភេទ ដូចជា ការចាក់ថ្នាំគីមី ថ្នាំកំទិចហ្សែន ឬថ្នាំជីវសាស្រ្ត រួមបញ្ចូលជាមួយនឹងបន្ទប់សម្រាកដែលមានផាសុកភាព ដោយមានការយកចិត្តទុកដាក់លើការព្យាបាលលោកអ្នកពីសំណាក់ក្រុមគ្រូពេទ្យពហុជំនាញ។

៣៖ ការព្យាបាលដោយវះកាត់
បន្ទប់វះកាត់ធំទូលាយ ប្រកបដោយស្តង់ដាខ្ពស់ ដែលមានបំពាក់នៅឧបករណ៍ទំនើបៗព្រមជាមួយនឹងគ្រូពេទ្យជំនាញមានបទពិសោធន៍យូរឆ្នាំ ទាំងក្នុងប្រទេសនឹងក្រៅប្រទេស ដែលអាចជួយព្យាបាលនឹងថែទាំអ្នកជំងឺមហារីកប្រកបដោយប្រសិទ្ធិភាព និងគុណភាពស្តង់ដាអន្តរជាតិ។

៤៖ បន្ទប់សង្គ្រោះបន្ទាន់កម្រិតស្រាល និងធ្ងន់ធ្ងរ (ICU)
បន្ទប់សង្គ្រោះបន្ទាន់កំរិតធ្ងន់នៅ អូរ៉េន ឃែនស័រ គ្លីនិក មានបំពាក់នៅឧបករណ៍ដកដង្ហើម នឹងឧបករណ៍ផ្សេងៗ ជាច្រើនទៀត ព្រមទាំងក្រុមគ្រូពេទ្យជំនាញ នឹងគិលាណនុដ្ឋាយិការជាច្រើននាក់ ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺរហូតដល់នាទីចុងក្រោយ។

៥៖ វេជ្ជបណ្ឌិតខាងផ្នែកអាហារូបត្ថម្ភ និងរបបអាហារ
ឯកទេសខាងអាហាររូបត្ថម្ភដែលចាំជួយប្រឹក្សាលោកអ្នកពីរបបអាហារចាំបាច់សម្រាប់ទ្រទ្រង់សុខភាពអ្នកជំងឺមហាររីក និងរបបអាហារគួរចៀសវាងកំឡុងពេលព្យាបាល។

ក្រៅពីនេះ គ្លីនិកអូរ៉េន ឃែនស័រ ក៏មានផ្តល់នូវបរិយាកាសប្រកបដោយផាសុខភាពផងដែរ។ បន្ទប់នីមួយៗត្រូវបានរចនាឡើងស្អាត មានភាពឯកជន បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រូពេទ្យ ធ្វើឱ្យអ្នកជំងឺគ្រប់រូបមានអារម្មណ៍ស្ងប់ចិត្ត និងទទួលបានការគាំទ្រក្នុងដំណើរការព្យាបាលរបស់ពួកគេ។

ជាមួយនឹងការកើនឡើងនៃការវិនិយោគក្នុងវិស័យថែទាំសុខភាពនៅកម្ពុជា បច្ចេកវិទ្យាទំនើបៗ អ្នកជំនាញថែទាំ និងសេវាកម្មពេញលេញនៅក្រោមដំបូលតែមួយ ការព្យាបាលជំងឺមហារីកនៅទីនេះបានក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកជំងឺជាច្រើន។

ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់គ្លីនិក៖ 090 315 959 (Metfone)/ 098 315 959 (Smart)/ 099 315 959 (Cellcard)

សម្រាប់អាសយដ្ឋានគ្លិនិក៖ ផ្លូវជាតិលេខ6A ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
* Maps (ផែនទី): https://goo.gl/maps/SS5aR9ce22vfq6DXA
* ទំនាក់ទំនង គ្លីនិកតាមរយៈតេលេក្រាមៈ https://t.me/orangecancer099