(វ៉ាស៊ីនតោន)៖ បញ្ហាអាកាសធាតុ បានបង្កក្តីព្រួយបារម្ភជាខ្លាំងដល់ FIFA ដែលកំពុងរៀបចំកម្មវិធី Club World Cup 2025 ក្នុងរយៈពេល ១សប្តាហ៍មកនេះ។

ការប្រកួតនានាក្នុងកម្មវិធី ៤ឆ្នាំម្តងជាលើកដំបូងនេះ តែងតែត្រូវបានពន្យារពេល តួយ៉ាងជំនួបរវាង Benfica ទល់នឹង Auckland City ប្រចាំពូល C បានអូសបន្លាយដល់ទៅជាង ២ម៉ោងកន្លះទើបចប់ ដោយាសារតែភ្លៀងធ្លាក់ខ្លាំង និងលាយឡំដោយព្យុះផងដែរនៅទីក្រុង Orlando កាលពីយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ដូចគ្នានោះដែរជំនួបរវាងក្រុម Mamelodi Sundowns និង Ulsan HD នៅក្នុងទីក្រុងនេះ ក៏ត្រូវបានពន្យារពេលជាង ១ម៉ោងទៀតផង។

ការពន្យារពេលរយៈវែងៗបែបនេះ ក៏កើតមាននៃជំនួបរវាង Palmeiras និង Al-Ahly នៅក្នុងទីក្រុង New Jersey បានពន្យារពេល ៤០នាទី និងពន្យារពេល ៩០នាទីនៅក្នុងរដ្ឋ Cincinnati ការប្រកួតរវាង Salzburg និង Pachuca។

បើយោងតាមទៅតាមគណៈកម្មការរៀបចំការប្រកួតក៏បានគូសបញ្ជាក់ផងដែរថា សប្តាហ៍ក្រោយដែលមាន ១០ប្រកួតនៅ Club World Cup 2025 ត្រូវបានលេងក្រោមការគំរាមកំហែងអាកាសធាតុក្តៅខ្លាំងដែលអាចឈានដល់ ៤១អង្សាឯណោះ ដែលទីនេះមានរយៈពេលមិនដល់ ១ឆ្នាំទៀតទេ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ចាប់ផ្តើម រួមមានមិចស៊ិក និងកាណាដា ធ្វើសហម្ចាស់ផ្ទះជាមួយអាមេរិក៕