(បរទេស)៖ សេះបង្កង់ Juventus មកពីលីគកំពូលអ៉ីតាលី Serie A បានបំបាក់គូប្រជែង Wydad របស់ម៉ារ៉ុក ដោយលទ្ធផល ៤ទល់នឹង១ នាយប់មិញនេះ ជាជ័យជម្នះលើកទី២ របស់ពួកគេផងដែរប្រចាំពូល G នៅព្រឹត្តិការណ៍ Club World Cup 2025 ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះ។

ការប្រកួតសន្សំតាមពូលវគ្គ ៣២ក្រុមដែលធ្វើឡើងនៅកីឡដ្ឋាន Lincoln Financial Field នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៣ម៉ឺននាក់ផងនោះ កីឡាករ Kenan Yildiz ធ្វើបាន ២គ្រាប់ ក្រោយពេលធ្វើបាន ១គ្រាប់ផងដែរកាលពី Juventus បំបាក់ Al Ain ៥-០ នៅថ្ងៃបើកឆាក។

១គ្រាប់បន្ថែមនេះដែរ ក៏បានធ្វើឱ្យកីឡាករវ័យក្មេងរូបនេះ នាំមុខគេបណ្តោះអាសន្នផងដែរនៅ Club World Cup ដោយមាន ៣គ្រាប់ក្នុងដៃ។

តាមរយៈ ៣ពិន្ទុពេញជាលើកទី២ នេះដែរបានញាំងឱ្យ Juventus បានឡើងទៅកាន់វគ្គ ១៦ក្រុមជាបន្តទៀត បើទោះបីជាអតីតក្រុមការពារតំណែងជើងឯក Manchester City ឈ្នះ ឬក៏ស្មើទល់នឹង Al-Ain នៅរាត្រីនេះក៏ដោយ មុនពេលពួកគេបិទពូល G នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥៕