(ភ្នំពេញ)៖ ក្លិបភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយកីឡាករ សឿង បារាំង ហើយ ក្រោយខ្សែការពារស្លាបដ៏មានឥទ្ធិពលរូបនេះ បានរួមរស់ជាមួយក្លិបអស់ជាង ១០ឆ្នាំ តាំងពីថ្នាលយុវជន។
ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ខាងលើ បានប្រកាសនៅព្រឹកនេះថា «ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបទៅកាន់អ្នកគាំទ្រឲ្យបានជ្រាបថាយើងបានចែកផ្លូវគ្នាជាមួយកីឡាករ សឿត បារាំង ។ បារាំង បានចូលរួមជាមួយពួកយើងចាប់ពីថ្នាលយុវជន ហើយរូបគេក៏បានជួយក្លិបឲ្យទទួលបានសមិទ្ធិផលជាច្រើនផងដែរ ។ យើងសង្ឃឹមថារូបគេនឹងទទួលបានភាពជោគជ័យបន្ថែមទៀតក្នុងអាជីពបាល់ទាត់នាពេលខាងមុខ»។
គួរដឹងថា សឿត បារាំង បានចូលរួមហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៦ មុនត្រូវបានដំឡើងមកលេងក្រុមធំ ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ។ ប៉ុន្ដែមុនចាកចេញពីទឹកដីក្រុមសិង្ហក្រហម បារាំង ក៏ធ្លាប់ត្រូវបានក្លិបដាក់ឲ្យអង្គរថាយហ្គឺរខ្ចីជើង ១រដូវកាលផងដែរ ។
ទន្ទឹមជាមួយការចែកផ្លូវនេះដែរ ស្របពេលមានព័ត៌មានចរចាមអារ៉ាមបានឲ្យដឹងថា ខ្សែការពារមានដើមកំណើតពីខេត្តសៀមរាបរូបនេះ នឹងត្រូវផ្ទេរទៅកាន់ដ៏ធំមួយ ក្រោមលក្ខខណ្ឌទិញផ្ដាច់កុងត្រា ។ យ៉ាងណាអ្នកគាំទ្រកំពុងរង់ចាំមើលតើទ្រនំថ្មី ដែលខ្សែការពារកំពូលល្បឿន អមជាមួយបច្ចេកទេសដ៏រស់រវើកលើទីលានរូបនេះ នឹងត្រូវបន្ដអាជីព គឺជាក្លិបណា?