(បរទេស)៖ ប្រទេសចិនបានសម្រេចការធ្វើផ្លូវប្រវែង ១៥៨ គីឡូម៉ែត្រនៅលើអាណាចក្រផ្លូវល្បឿនលឿន ប៉េកាំង–ហុងកុង–ម៉ាកាវ ដោយគ្មានកម្មករមនុស្សសូម្បីតែម្នាក់ ពោលគឺប្រេី AI និងរ៉ូបូតទាំងស្រុង។
បច្ចេកវិទ្យាដ៏ឆ្លាតវៃរបស់ AI រួមមាន យន្ដហោះត្រួតពិនិត្យដោយ AI, យានយន្តបេតុងអូតូ និង ម៉ាស៊ីនស្វ័យប្រវត្តិ, ទាំងអស់នេះបានគ្រប់គ្រងដំណើរការសំណងទាំងមូល។ សមិទ្ធិផលនេះរួមមាន បន្ថែមល្បឿនសំណង់, កាត់បន្ថយថ្លៃដើម,កាត់បន្ថយហានិភ័យរបស់មនុស្ស,ធានាឯកភាពខ្ពស់បំផុតដោយប្រើទិន្នន័យពេលវេលាពិត។ មុនពេលប្រេីបច្ចេកវិទ្យានេះ ការធ្វេីសំណង ត្រូវការកម្លាំងមនុស្សរាប់រយនាក់ ប៉ុន្តែពេលនេះត្រូវបានអនុវត្តដោយម៉ាស៊ីនយ៉ាងមានប្រសិទ្ធភាព និងមានភាពត្រឹមត្រូវខ្ពស់។
គួរជម្រាបថា នេះមិនមែនគ្រាន់តែជាជោគជ័យផ្នែកបច្ចេកទេសទេ តែជាគំរូសម្រាប់អនាគតនៃការស្ថាបនាផ្លូវសាធារណៈនៅសម័យ AI៕