(បរទេស)៖ ការលេងវគ្គជម្រុះនៅក្របខណ្ឌ Serie B រវាង Sampdoria និង Salernitana សម្រាប់ជើងទី២ កាលពីរាត្រីថ្ងៃអាទិត្យត្រូវបានលុបចោល ដ្បិតអ្នកគាំទ្រនៃក្រុមទាំងពីរបង្កភាពវឹកវរក្នុងទីលាន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Salernitana បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៦ នៅ Serie B រដូវកាលមុន ឈរនៅពីលើ Sampdoria អតីតជើងឯកពាន Serie A ១ពិន្ទុ និងមួយចំណាត់ថ្នាក់ទៀតផង ដែលតម្រូវឱ្យលេងវគ្គជម្រុះ ២ជើង ដើម្បីប្រជែងកៅអីបន្តឈរជើងនៅក្របខណ្ឌទី២ របស់អ៉ីតាលីទៀតសម្រាប់រដូវកាល ២០២៥-២៦។
ក្នុងប្រកួតជើងទី២ នោះដែរ Sampdoria បាននាំមុខ ២-០ ក្រោមលទ្ធផលបណ្តោះអាសន្ន ៤ទល់នឹង០ ទាំង ២ជើង នៅពេលអ្នកគាំទ្របានបង្កចលាចល តាមរយៈគប់គ្រាប់បែកផ្សែង និងកៅអីចូលទីលានក្នុងនាទី៦៥ ដែលញាំងឱ្យគណៈកម្មការសម្រេចលុបចោលការប្រកួតតែម្តង។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានឱ្យដឹងថា Sampdoria ទំនងជាត្រូវផ្តល់ជ័យជម្នះ ៣-០ ទៅលើ Salernitana និងលទ្ធផលទាំង ២ជើងឈ្នះ ៥-០ ផងដែរ ដែលពួកគេបានគេចផុតពីការធ្លាក់ទៅលេងក្នុងក្របខណ្ឌទី៣៕