(កំពង់ឆ្នាំង)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធគុណខ្មែរ និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង កាលពីររសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយពលករចំណាកស្រុកចំនួន៣៧នាក់ ទើបវិលមកស្រុកកំណើតវិញ និងបានចូលរួមប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់សប្បុរសធម៌ខេត្តកំពង់ឆ្នាំង និងក្រុមបាល់ទាត់វ័យចាស់ឧដ្តុង្គមានជ័យ នៅខេត្តកំពង់ស្ពឺ។

បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ទាំងពីរក្រុម និងប្រជាពលរដ្ឋដែលទើបអញ្ជើញវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសលោក យ៉ែម លក្ខិណា បានរៀបចំកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌ មិត្តភាពរវាងក្រុមបាលទាត់សប្បុរសធម៌ ស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា និងក្រុមបាលទាត់សប្បុរសធម៌ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក សំ ឆាយ និងមានការចូលរួមពីលោកអភិបាលរងស្រុកកំពង់លែង មន្រ្តីនរគបាល និងកងរាជអាវុធហត្ថ ព្រមទាំងលោក-លោក ស្រីជាក្រុមប្រឹ ក្សាឃុំ-មេភូមិនៅប្រជាពលរដ្ឋបានអញ្ជើញចូលរួមអបអរ សាទរនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនពលករ និងពិធីប្រកួតបាល់ទាត់ខាងលើនេះយ៉ាងច្រើនកុះករផងដែរ។

លោក យ៉ែម លក្ខិណា បានឱ្យដឹងថា ពិធីប្រកួតបាល់ទាត់មិត្តភាពនេះគឺរៀបចំឡើង ដើម្បីកៀរគររកថវិការជួយដល់ជនក្រីក្រ និងពលករចំណាកស្រុកអាទើបវិលត្រឡប់មកស្រុកកំណើតវិញ និងក៏ជាជាពិធីមួយដើម្បីបង្កើតភាព ស្និទ្ធស្នាលដល់ក្រុមបាល់ទាត់ទាំងពីរក្រុមក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់បងប្អូនពលករដែលទើបត្រឡប់មកស្រុកកំណើតវិញផងដែរ។

ក្នុងពិធីនោះ លោក ខូវ ឆាយ និងលោកអភិបាលស្រុក បានណែនាំលើកទឹកចិត្តក្នុងការរកការងារឱ្យបងប្អូនពលករយើងធ្វើនៅក្នុងស្រុកឱ្យមានការងារធ្វើគ្រប់ៗគ្នា។

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនពលករ និងក្រុមកីឡាបាល់ទាត់លោក ខូវ ឆាយ និងលោកអភិបាលស្រុក បានឧបត្ថម្ភជាថវិកាជូនពលករក្នុងមួយគ្រួសារចំនួន៥០ ០០០រៀល និងបានឧបត្ថម្ភថវិកាសម្រាប់រៀបចំពិធីប្រកួតកី ឡាមិត្តភាពចំនួន ១,០០០,០០០រៀល ដោយឡែកលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងក៏បានជួយឧប ត្ថម្ភនៅក្នុងកម្មវិធីនូវទឹកប្រាក់ចំនួន២,០០០,០០០រៀលផងដែរ៕