(សៀមរាប)៖ ក្រុមការងារកាត់សម្អាតស្មៅ រុក្ខជាតិតាមប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់សម្អាតស្មៅ និងរុក្ខជាតិតូចៗផ្សេងទៀតដែលដុះនៅលើតួ ឬកំពូលប្រាសាទនានានៅក្នុងតំបន់អង្គរ។
ការសម្អាតស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារបានធ្វើជាប្រចាំ ដើម្បីលើកសោភណ័ភាពប្រាសាទ រក្សាបាននូវភាពរឹងមាំរបស់ប្រាសាទបុរាណ៕