(ភ្នំពេញ)៖ ក្រុមហ៊ុន TF Motors Cambodia Co., Ltd ដែលជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធនាំចូល ចែកចាយ និងលក់ចេញរថយន្ត MG នៅកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការបញ្ជាក់ឡើងវិញម្ដងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសេវាកម្មប្រកបដោយគុណភាព និងការពេញចិត្តជូនដល់អតិថិជន។
ក្នុងនាមជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធនាំចូល និងលក់ចេញរបស់ MG នៅកម្ពុជា, ក្រុមហ៊ុន TF Motors បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តន៍តាមស្តង់ដារអន្តរជាតិ នៃម៉ាកយីហោ MG ទាំងផ្នែកលក់ និងផ្នែកសេវាកម្ម ដើម្បីធានាជូនដល់អតិថិជននូវរថយន្តថ្មីមានគុណភាព និងផ្នែកសេវាកម្មដែលមាននស្តង់ដារខ្ពស់។
យើងសូមណែនាំដល់អតិថិជនទាំងអស់ឱ្យជ្រើសរើសការទិញរថយន្ត MG ពីក្រុមហ៊ុនផ្លូវការទាំង៤សាខា ដើម្បីទទួលបានសេវាកម្មថែទាំក្រោយពេលទិញ និងទទួលបានការធានាយ៉ាងកក់ក្ដៅ។
បើសិនលោកអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្លូវការរបស់យើងខ្ញុំដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការ៕
#MGcambodia #MGCars #TFMotors #OfficialAnnouncement