(ភ្នំពេញ)៖ សាលារៀនវ៉េស្ទឡាញន៍សាខាឫស្សីកែវបានរៀបចំយុទ្ធនាការផ្សព្វផ្សាយពីទំនើបកម្មកម្មវិធីសិក្សា សេវាកម្មគាំទ្រដ៏សម្បូរបែប និងអត្ថប្រយោជន៍ផ្សេងៗជូនដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលនៅតំបន់ឫស្សីកែវ ក្នុង ឱកាសបើកដំណើរការទីតាំងថ្មីរបស់ខ្លួនខាងមុខនេះ។
ដើម្បីអបអរការបើកដំណើរការសាខាថ្មីខាងលើនេះ សាលារៀននឹងផ្តល់អាហារូបករណ៍ពិសេស៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូស័ព្ទ015 337 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_RSK សាលារៀនស្ថិតនៅផ្លូវ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា ឬចុចទីតាំង https://shorturl.at/OPHzm (https://shorturl.at/OPHzm?fbclid=IwZXh0bgNhZW0CMTAAYnJpZBExNUpOVUJscXhRdjRsWHhXQwEeb-4p01R2sYnyE5VI2Po1vOSK7bDgSG4umJpBiwPp3lkCR-lTrwnuBp0Dq4w_aem_R7w9p1PDBFXxmQXGX756xQ)។ (https://shorturl.at/OPHzm?fbclid=IwZXh0bgNhZW0CMTAAYnJpZBExNUpOVUJscXhRdjRsWHhXQwEeb-4p01R2sYnyE5VI2Po1vOSK7bDgSG4umJpBiwPp3lkCR-lTrwnuBp0Dq4w_aem_R7w9p1PDBFXxmQXGX756xQ)
ទន្ទឹមនឹងនេះ សាលារៀនវ៉េស្ទឡាញន៍នឹងបើកដំណើរការសាខាពោធិ៍ចិនតុងថ្មីមួយបន្ថែមទៀតដំណាលគ្នា ដែលស្ថិននៅផ្លូវ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ ឬចុចទីតាំង https://shorturl.at/QAe8S ។ សម្រាប់សាខានេះ សាលារៀនក៏នឹងផ្តល់អាហារូបករណ៍ពិសេស៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូស័ព្ទ 015 953 123 ឬតេឡេក្រាម (https://t.me/Customerservice_WLS_PCT2004)https://t.me/Customerservice_WLS_PCT2004 ។
ចំពោះសាខាថ្មីទាំង២នេះ មានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនចាប់ពីកម្រិតមត្តេយ្យ ដល់ទី១២ ហើយទទួលចុះឈ្មោះចូលរៀនចាប់ពីកុមារអាយុ២ឆ្នាំកន្លះឡើងទៅ។
គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមានរួមទាំង៖ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ។
សាលារៀន វ៉េ ស្ទ ឡាញ ន៍ គឺជា បុត្រ សម្ព័ន្ធ បណ្តាញ គ្រឹះស្ថាន អប់រំ វេស ឡាញ អេ ឌ្យូ ខេ សិន គ្រុប ដែល បាន បង្កើត ឡើង ក្នុង ឆ្នាំ ២០០៨ រហូត មក ដល់ ពេល បច្ចុប្បន្ន នេះ មាន សាខា ចំនួន ១៥ ក្នុង រាជធានី ភ្នំពេញ ខេត្តបាត់ដំបង និង ខេត្តកំពង់ស្ពឺ និង មាន សិស្ស សរុប ១៥០០០ នាក់ ។ ចំពោះ ទីតាំង សាលារៀន វ៉េ ស្ទ ឡាញ ន៍ មាន ៖ សាខា សន្ធរ ម៉ុ ក សាខា ទួល ទំពូង សាខា ច្បារ អំពៅ សាខា ទួល ស្វាយព្រៃ សាខា ទួល សង្កែ សាខា ភ្នំពេញ ថ្មី សាខា ដូនពេញ សាខា ចំការ ដូង សាខា ព្រែក លៀប សាខា បាត់ដំបង សាខា តា ខ្មៅ សាខា ក្រុង ច្បារមន សាខា ឈូក មាស សាខា ឫស្សី កែវ និង សាខា ពោធិ៍ ចិន តុង៕