(ប៉ារីស)៖ ក្រុមបាល់ទាត់ Lyon ដែលធ្លាប់បំបែកកំណត់ត្រា តាមរយៈឈ្នះពាន Ligue 1 របស់បារាំង ៧សម័យកាលជាប់ៗគ្នានោះ ត្រូវបានកាត់ទៅលេងក្នុងក្របខណ្ឌទី២ ចាប់ពីរដូវកាលក្រោយតទៅ ក៏ព្រោះកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Lyon បានឈ្នះជើងឯក Ligue 1 បាន ៧សម័យជាប់ៗគ្នាតែម្តងនាអំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ បានកំពុងធ្លាក់ចូលក្នុងវិបត្តិក្លិបដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក។
លោក John Textor ម្ចាស់ក្លិបជើងខ្លាំងប្រចាំទីក្រុង Lyon របស់បារាំងមួយនេះ បានជួបពិភាក្សាជាមួយភ្នាក់ងារឃ្លាំងមើលហិរញ្ញវត្ថុ DNGC កាលពីថ្ងៃអង្គារម្សិលមិញ ក៏ប៉ុន្តែនៅតែមិនអាចគេចផុតពីបម្រាមកាត់ចេញពីក្របខណ្ឌលីគកំពូល Ligue 1 ដដែល។
នៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Eagle Football Group ដែលជាក្រុមហ៊ុនរបស់លោក ដែលមានហ៊ុនសរុបប្រមាណ ៧៧% ក្នុងក្លិប Lyon បានប្រកាសពីបំណុលសរុបមានដល់ទៅ ៤២២លានផោនឯណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ Lyon ក៏បានឱ្យដឹងថា ការសម្រេចរបស់ DNGC តាមរយៈកាត់ Lyon ទៅលេងក្នុង League 2 នោះ ពុំអាចទទួលយកបានទេ ហើយពួកគេបានប្រកាសថា នឹងប្តឹងជំទាស់ផងដែរ៕