(ភ្នំពេញ)៖ ក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរ និងមានភាពតឹងរឹងជាបន្តបន្ទាប់នៅតាមតំបន់ព្រំដែនកម្ពុជាថៃ បានធ្វើឲ្យមានផលប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែនយ៉ាងខ្លាំង។ ប៉ុន្តែក្រុមហ៊ុន MG Cambodia បានធានាដល់អតិថិជន និងដៃគូសហការរបស់ខ្លួនថា ការផ្គត់ផ្គង់រថយន្ត និងគ្រឿងបន្លាស់របស់ MG នៅកម្ពុជាទាំងអស់ នៅតែដំណើរការជាប្រក្រតីធម្មតា និងគ្មានផលប៉ះពាល់នោះឡើយ ដោយសារតែ MG Cambodia បានដំណើរការនាំចូលរថយន្ត និងគ្រឿងបន្លាស់បានដោយឯករាជ្យ និងមិនពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសថៃនោះទេ។

ផ្ទុយពីម៉ាករថយន្តជាច្រើនផ្សេងទៀតក្នុងប្រទេស ដែលសព្វថ្ងៃបាននិងកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសថៃសម្រាប់ការនាំចូលរថយន្ត ឬផ្គត់ផ្គង់ផ្នែកគ្រឿងបន្លាស់នានាតែក្រឡេកមកមើលក្រុមហ៊ុន MG Cambodia វិញ គឺបានប្រតិបត្តិការដោយប្រព័ន្ធផ្គត់ផ្គង់ ដែលមានភាពឯករាជ្យដោយខ្លួនឯង ១០០% ពោលគឺគ្រប់រថយន្ត MG និងគ្រឿងបន្លាស់ទាំងអស់ដែលបាននាំចូលដោយក្រុមហ៊ុន TF Motors Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែម្ដងនៃរថយន្ត MG នៅកម្ពុជា គឺមិនត្រូវបានផលិត និងនាំចូលឆ្លងកាត់តាមប្រទេសថៃនោះឡើយ។ ផ្ទុយទៅវិញ រថយន្ត MG ទាំងអស់ត្រូវបានដឹកជញ្ជូនដោយផ្ទាល់តាមសមុទ្រ (ផ្លូវទឹក) ពីមជ្ឈមណ្ឌលផលិតរថយន្ត MG អន្តរជាតិ ដែលជារោងចក្រធំទទួលស្គាល់ដោយ MG ទូទាំងពិភពលោក និងដឹកជញ្ផូនផ្ទាល់មកកាន់កំពង់ផែប្រទេសកម្ពុជាតែម្ដង។

ការដឹកជញ្ជូនផ្ទាល់បែបនេះ គឺផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួនពីរយ៉ាងដូចជា៖

១. ស្ថិរភាពនៃការផ្គត់ផ្គង់ ក្នុងស្ថានភាពតាមបណ្ដោយព្រំដែនផ្លូវគោកជាប់ប្រទេសថៃ ដែលអាចមានការបិទជាបណ្តោះអាសន្ន ឬការរំខានដោយប្រការណាមួយភ្លាមៗ ក៏ការផ្គត់ផ្គង់រថយន្តរបស់ MG នៅតែមានភាពស្ថិតស្ថេរ ដោយគ្មានផលប៉ះពាល់អ្វីនោះឡើយ។ ខណៈម៉ាកយីហោរថយន្តផ្សេងៗមួយចំនួនអាចប្រឈមទៅនឹងការពន្យាពេល ឬរអាក់រអួលដោយសារតែការពឹងផ្អែក លើការផលិតដែលមានមូលដ្ឋានក្នុងប្រទេសថៃ។ ប៉ុន្តែសម្រាប់អតិថិជន MG នៅកម្ពុជា គឺនៅអាចទុកចិត្តបានទៅលើស្តុករថយន្ត រួមជាមួយនឹងការដឹកជញ្ជូនបានទាន់ពេលវេលា។

២. ការត្រួតពិនិត្យគុណភាពខ្ពស់ ដោយមិនមានការឆ្លងកាត់ក្នុងការដឹកជញ្ជូន ឬផ្ទេរតាមផ្លូវគោកកាត់តាមបណ្តាប្រទេសណាមួយទេ។ ដូច្នេះ MG អាចធានាបានថា រថយន្តនីមួយៗ ព្រមទាំងគ្រឿងបន្លាស់ទាំងអស់នឹងរក្សាបាន នូវគុណភាពដើមពីរោងចក្រ រហូតដល់ទីតាំងចុងក្រោយគឺនៅកម្ពុជា ជាពិសេសគឺដល់ដៃអតិថិជនផ្ទាល់តែម្ដង។ រថយន្ត និងគ្រឿងបន្លាស់ទាំងអស់ត្រូវបានវេចខ្ចប់ និងដឹកជញ្ផូនដោយប្រុងប្រយ័ត្នបំផុត ព្រមទាំងធ្វើការត្រួតពិនិត្យគុណភាពយ៉ាងម៉តចត់ពីរោងចក្រដើម។

ក្នុងបរិបទបច្ចុប្បន្នដែលមានការរំខាន តាមរយៈបញ្ហាព្រំដែននៅក្នុងតំបន់ជាប់ប្រទេសជិតខាង បានធ្វើឲ្យក្រុមហ៊ុន MG Cambodia បានក្លាយជាជម្រើសដ៏លេចធ្លោជាងគេ និងអាចទុកចិត្តបានសម្រាប់អ្នកទិញរថយន្តថ្មី ដែលត្រូវការការគាំទ្រថែទាំ និងអត្ថប្រយោជន៍នៃការវិនិយោគក្នុងរយៈពេលវែង ព្រមទាំងទទួលបានការធានាលើគុណភាព និងការទទួលសេវាកម្មថែទាំពីមជ្ឈមណ្ឌលថែទាំសេវាកម្មផ្លូវការរបស់ MG (Aftersales service)។ រថយន្ត MG ទាំងអស់ដែលលក់ក្នុងប្រទេសកម្ពុជា និងនាំចូលតាមរយៈក្រុមហ៊ុន TF Motors គឺសុទ្ធតែភ្ផាប់មកជាមួយការធានាជាផ្លូវការពីរោងចក្រផ្ទាល់ ហើយត្រូវបានគាំទ្រលើសេវាកម្មថែទាំដោយ MG Service Centre ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

អ្នកតំណាងក្រុមហ៊ុន TF Motors បានឲ្យដឹងថា «ក្នុងនាមជាក្រុមហ៊ុននាំចូលផ្លូវការរបស់ MG យើងបានស្ថាបនាខ្សែសង្វាក់ផ្គត់ផ្គង់មួយដែលផ្តល់អាទិភាពលើស្ថិរភាព ឯករាជ្យភាព និងការធានាទុកចិត្តពីអតិថិជនលើគុណភាព។ អតិថិជននៅក្នុងប្រទេសកម្ពុជាអាចទុកចិត្ត និងជឿជាក់បានថារថយន្ត MG របស់ពួកយើង នឹងមិនរងផលប៉ះពាល់ពីស្ថានការណ៍បញ្ហាព្រំដែនក្នុងតំបន់ ឬការពន្យាពេលពីរោងចក្រ ឬមានការរាំងស្ទះណាមួយពីប្រទេសថៃនោះឡើយ»

ឯករាជ្យភាពនៃយុទ្ធសាស្រ្តមួយនេះ បង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុន MG ចំពោះទីផ្សារកម្ពុជា ដោយធានាថា អតិថិជនអាចដំណើរការ ទិញរថយន្តថ្មី ប្តូរគ្រឿងបន្លាស់ថ្មីសុទ្ធ original និងទទួលសេវាបន្ទាប់ពីការលក់ បានយ៉ាងរលូន និងជាធម្មតាប្រក្រតី ទោះបីជាបច្ចុប្បន្នប្រទេសកំពុងមានមានស្ថានភាព អស្ថិរភាពនៅតាមតំបន់ព្រំដែនថៃបែបណាក៏ដោយ៕