(រីយ៉ាដ)៖ ខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo ត្រូវបានប្រភពពីអារ៉ាប់ទម្លាយថា កាន់តែប្រកៀកក្នុងការចុះកិច្ចព្រមព្រៀងលេង ២ឆ្នាំបន្ថែមទៀតឱ្យក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីត បន្ថែមលើកកិច្ចសន្យាចាស់ដែលនឹងផុតសុពលភាពនាបំណាច់ខែមិថុនា ឆ្នាំ២០២៥។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់រូបនេះ បានរួមក្រុមលេងនៅ Saudi-Pro League មួយនេះកាលពីអំឡុងខែមករា ឆ្នាំ២០២៣ ជាដែនដីអាស៊ីដែល Ronaldo វ័យ ៤០ឆ្នាំ រកបាន ៩៩គ្រាប់ពីការបង្ហាញខ្លួនសរុបចំនួន ១១១លើកមកនេះ។
ថ្មីៗនេះដែរ Ronaldo ក៏ធ្លាប់បាននិយាយថា រូបគេទទួលបានសំណើពី Al-Nassr ដើម្បីរួមក្រុមបន្តទៀតដែរ ស្របពេលលោកក៏ពុំទាន់បដិសេធ និងយល់ព្រមអ្វីដែរ។
កាលពីថ្ងៃពុធម្សិលមិញ ក្លិបមានមូលដ្ឋាននៅរដ្ឋធានី Riyadh មួយនេះ ក៏បានបញ្ចប់តួនាទីគ្រូបង្វឹកលោក Stefano Pioli បន្ទាប់ពីចូលដឹកនាំមិនទាន់បាន ១ឆ្នាំផងនោះ៕