(បរទេស)៖ លោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានបន្តបរាជ័យពីការប្តឹងជំទាស់ករណីបៀតបៀនកេរខ្មាស់នាអំឡុងឆ្នាំ២០២៣។

នេះមានន័យថា រូបលោកនៅតែប្រឈមមុខនឹងការកាត់ទោសជាប់គុក និងពិន័យជាប្រាក់ប្រមាណជាង ១០ម៉ឺនអឺរ៉ូ ដោយតុលាការជំនុំជម្រះកាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅដដែល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ករណីបង្កឡើងដោយចេតនានៅពេលលោក Rubiales បានចាប់ក្បាលតារា World Cup 2023 គឺកីឡាការិនី Hermoso ដើម្បីបឺតមាត់នោះ ធ្វើឱ្យមានផ្ទុះការប្រឆាំង និងបង្ខំឱ្យលោកលាលែងពីតំណែងប្រធានសហព័ន្ធទៀតផង បើទោះបីជាលោក Rubiales នៅតែបដិសេធ និងចាត់ទុកថា «ជាសកម្មភាពព្រមព្រៀងគ្នាក៏ដោយ»

កាលពីថ្ងៃពុធម្សិលមិញ ស្ថាប័ន Audencia Nacional ក៏បានឱ្យដឹងថា មិនពិចារណាច្រើនទេ ពីករណីថើបនោះ ដោយសំអាងថា Hermoso បានបដិសេធតាំងពីដំបូង ថានាងត្រូវបានបង្ខំ។

ឆ្លងតាមការជំនុំជម្រះក្តីរបស់តុលាការអេស្ប៉ាញកាលពីខែកុម្ភៈ ឆ្នាំ២០២៥ គឺបានដាក់ទោសទណ្ឌលោក Rubiales នៅឱ្យឆ្ងាយពីប្រធានក្រុមជម្រើសជាតិស្រ្តីអេស្ប៉ាញ Hermoso យ៉ាងតិច ២០០ម៉ែត្រ និងហាមប្រាមមិនឱ្យមានការទំនាក់ទំនងគ្នារយៈពេល ១ឆ្នាំទៀតផង៕