(បរទេស)៖ ជុំចុងក្រោយសម្រាប់ព្រឹត្តិការណ៍ជើងឯកស្រ្តីប្រចាំទ្វីបអឺរ៉ុប Women’s Euro 2025 ត្រូវបានរកឃើញ មុនពេលចាប់ផ្តើមប្រកួតសន្សំពិន្ទុទាំង ៤ពូលនៅប្រទេសស្វីសចាប់ផ្តើមពីថ្ងៃទី០២-២៧ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កម្មវិធី ៤ឆ្នាំម្តង ដែលជ្រើសរើសតែ ១៦ប្រទេស (ក្រុម) ដើម្បីឡើងមកលេងជុំចុងក្រោយប្រជែងយកពាន Euro 2025 គឺមានកីឡាការិនីចំនួន ២៣នាក់ផងដែរ ក្នុង ១ក្រុម ស្របពេលស្រ្តីអង់គ្លេសម្ចាស់ការពារតំណែងជើងឯក គឺត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល D។
ខាងក្រោមនេះជាពូលទាំង៤ (A-D) ស្របពេលពូលចុងក្រោយគេ ជាពូលមរណៈ ដែលយកតែ ២ក្រុម ដើម្បីឡើងវគ្គ ៨ក្រុម។
១៖ ពូល A មានហ្វាំងឡង់ អ៊ីស្លង់ ន័រវេស និងម្ចាស់ផ្ទះស្វីស
២៖ ពូល B មានប៊ែលហ្សិក អ៉ីតាលី អេស្ប៉ាញ និងព័រទុយហ្គាល់
៣៖ ពូល C មានប៉ូឡូញ ដាណឺម៉ាក ស៊ុយអែត និងអាល្លឺម៉ង់ (ជើងឯករង)
៤៖ ពូល D មានហូឡង់ បារាំង វ៉េល និងអង់គ្លេស (ការពារជើងឯក)៕