(ភ្នំពេញ)៖ មន្ទីរពេទ្យ FV បានបង្ហាញពីបច្ចេកទេស នៃការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូង ដំណើរការធម្មតាឡើងវិញ (CRT) លើអ្នកជំងឺដែលខ្សោយបេះដូងធ្ងន់ធ្ងរ ជាមួយនឹងផលវិបាកដ៏ស្មុគស្មាញជាច្រើន បានជួយមនុស្សជាច្រើនឱ្យរួចផុតពីការបាត់បង់ជីវិត។

លោក V.D.W.G. ជនជាតិអូស្ត្រាលី អាយុ ៦០ឆ្នាំ ត្រូវបាននាំយកទៅមន្ទីរពេទ្យ FV ក្នុងស្ថានភាពពិបាកដកដង្ហើម ជើងហើម និងថ្លើមរីកធំ។ លទ្ធផលតេស្តឈាមបានបង្ហាញថា អ្នកជំងឺមានជំងឺខ្សោយបេះដូងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ហើយតម្រងនោមក៏ស្ថិតក្នុងដំណាក់កាលខ្សោយផងដែរ។

ការលំបាកក្នុងការជួយសង្គ្រោះអ្នកជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ

តាមរយៈប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺ លោកវេជ្ជបណ្ឌិត ហ្វាងក្វាងមិញ វេជ្ជបណ្ឌិតជាន់ខ្ពស់ អ្នកឯកទេសបេះដូង បានរកឃើញថាអ្នកជំងឺមានការស្ទះសរសៃឈាមអាទែកូរ៉ូនែ ដែលជាសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅសាច់ដុំបេះដូង ហើយបានទទួលការវះកាត់សរសៃអាកទែកូរ៉ូនែពេលនៅក្មេង។

ឈាមចេញពីបេះដូងមិនគ្រប់គ្រាន់ទៅចិញ្ចឹមតម្រងនោមនាំឱ្យខ្សោយតម្រងនោម រាងកាយមិនអាចកម្ចាត់ជាតិពុលបាន។ ជាតិពុលទាំងនេះត្រលប់មកវិញ និងធ្វើឱ្យជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ វេជ្ជបណ្ឌិតបានបញ្ចូលថ្នាំ Vasopressors ដើម្បីជួយបេះដូងអ្នកជំងឺជារៀងរាល់ថ្ងៃ និងធ្វើការលាងតម្រងនោម។ ឈាមត្រូវបានច្រោះជួយដល់បេះដូង ជួយឱ្យអ្នកជំងឺរួចផុតពីដំណាក់កាលស្រួចស្រាវ។នៅពេលនេះ អ្នកជំងឺត្រូវបានពិចារណាពង្រីកសរសៃឈាមអាទែដើម្បីផ្តល់ឈាមដល់សាច់ដុំបេះដូង។

យ៉ាងណាក៏ដោយ លោក V.D.W.G. ក៏មានភាពមិនប្រក្រតីនៃដំណើរការកន្រ្តាក់នៃបេះដូង ដែលបណ្តាលឱ្យផ្នែកខាងឆ្វេងនៃបេះដូង របស់គាត់កន្ត្រាក់យឺតជាងផ្នែកខាងស្តាំ។ នៅពេលដែលបេះដូងរបស់គាត់កាន់តែខ្សោយ វាមិនអាចទៅរួចទេក្នុងការបញ្ឈប់ការប្រើថ្នាំ Vasopressor ។ វេជ្ជបណ្ឌិតត្រូវប្រើយុទ្ធសាស្ត្រដាក់ឧបករណ៍ ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញលើអ្នកជំងឺ។

ករណីលំបាកក្នុងការព្យាបាលចង្វាក់បេះដូងលោតខុសប្រក្រតី

យោងតាមអ្នកអ្នកឯកទេសបេះដូងនៃមន្ទីរពេទ្យ FV បានឲ្យដឹងថា នីតិវិធីនៃការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញទៅលើថតបេះដូងចំនួន៣ (CRT) គឺជាបញ្ហាប្រឈមក្នុងការព្យាបាលចង្វាក់បេះដូងលោតខុសប្រក្រតី និងជំងឺខ្សោយបេះដូង ដែលទាមទារនូវបច្ចេកវិទ្យាខ្ពស់ និងឧបករណ៍ទំនើប។

ដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញ - ដំណោះស្រាយដែលផ្តល់ឱ្យអ្នកជំងឺនូវឱការរស់

លោកវេជ្ជបណ្ឌិត មិញ បាននិយាយថា នៅទូទាំងពិភពលោក អត្រាជោគជ័យនៃនីតិវិធីនេះគឺប្រហែល ៧០% មានន័យថា ក្នុងចំណោម ១០ នាក់ដែលបំពាក់ឧបករណ៍នោះ ៧ នាក់ជោគជ័យ និង ៣ នាក់មិនឆ្លើយតប (ដោយសារតែឧបករណ៍មិនដំណើរការ ឬមិនស៊ីសង្វាក់ជាមួយបេះដូង)។

ក្នុងករណីពិសេសនេះ អ្នកជំងឺមានការស្ទះសរសៃឈាមអាទែពីយូរ។ ដូច្នេះហើយ ក្រុមគ្រូពេទ្យត្រូវតែពិគ្រោះយោបល់ជាប្រចាំ ដើម្បីស្វែងរកទិសដៅព្យាបាលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ជាពិសេស ក្រុមការងារត្រូវគិតទុកជាមុនអំពីស្ថានភាពសរសៃឈាម ដែលនឹងរៀបចំដំណើរការនេះ មានរួមតូចឬអត់? បើវារួមតូច តើអ្វីជាយុទ្ធសាស្ត្រជំនួស? ព្រោះបើរៀបចំផែនការអោយសរសៃឈាមតែមួយ នៅពេលដែលជួបកន្លែងចង្អៀត ការវះកាត់ត្រូវតែបញ្ឈប់។

បន្ទាប់ពីការវាយតម្លៃ និងយុទ្ធសាស្រ្តលម្អិតសម្រាប់ហានិភ័យ ដែលអាចកើតមាន អ្នកជំងឺបានទទួលការវះកាត់នៅក្នុងបន្ទប់អន្តរាគមន៍បេះដូង (Cathlab) ។ នេះគឺជាបន្ទប់ដែលបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ ជួយឱ្យដំណើរការនៃការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូងដំណើរការធម្មតាឡើងវិញមានភាពត្រឹមត្រូវ រហ័ស និងអាចគ្រប់គ្រងការឆ្លងមេរោគដោយសុវត្ថិភាព។ ដោយមានការប្រុងប្រយ័ត្នពីក្រុមវេជ្ជបណ្ឌិតជំនាញខ្ពស់ក្នុងការព្យាបាលចង្វាក់បេះដូងមិនប្រក្រតី និងសង្គ្រោះ ការវះកាត់បានជោគជ័យបន្ទាប់ពីរយៈពេល ២ ម៉ោង។

បន្ទាប់ពីការវះកាត់ លទ្ធផលតេស្តបានបង្ហាញថាម៉ាស៊ីន ត្រូវបានធ្វើសកម្មភាពល្អសំរាប់ការកន្រ្តាក់គ្រប់ថតបេះដូងរបស់អ្នកជំងឺ និងបានបង្កើតការកន្រ្តាក់គ្រប់ថតបេះដូងទាំងអស់។ នៅថ្ងៃបន្ទាប់ អ្នកជំងឺអាចឈប់ប្រើថ្នាំបេះដូង កាត់បន្ថយរោគសញ្ញានៃការដកដង្ហើមខ្លី និងហើមជើង។ ពីស្ថានភាពស្ទើរតែមិនអាចកម្រើកបាន អ្នកជំងឺអាចចលនានៅលើគ្រែ ផ្លាស់ទីជុំវិញបន្ទប់ពេទ្យ មានអារម្មណ៍ថាដូចជាបានកើតជាថ្មី។

យោងតាមលោកវេជ្ជបណ្ឌិត មិញ ការដាក់ឧបករណ៍ធ្វើឱ្យចង្វាក់បេះដូង ដំណើរការធម្មតាឡើងវិញ គឺជាបច្ចេកទេសដ៏លំបាកមួយ តែវាក៏បានជួយសង្គ្រោះជីវិតអ្នកជំងឺខ្សោយបេះដូងជាច្រើន។ ហើយបច្ចេកទេសនេះ អាចធ្វើទៅបានត្រូវតែមានជាមួយនឹងការគាំទ្រ ពីឧបករណ៍ទំនើបតែប៉ុណ្ណោះ។
មិត្តអ្នកអានទំនាក់ទំនងទូរស័ព្ទលេខ (+855) 089 999 345 ដើម្បីពិគ្រោះយោបល់ ពិនិត្យ និងព្យាបាលជំងឺសរសៃឈាមបេះដូង៕