(ភ្នំពេញ)៖ ជាអ្នកនៅពីក្រោយ ចាំជំរុញវិស័យកីឡាកម្ពុជាពិត ភេសជ្ជៈប៉ូវកម្លាំង វើករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយក្រសួងមហាផ្ទៃ បានចូលរួមឧបត្ថម្ភគាំទ្រលើដំណើរការបញ្ជូនកីឡាករ-កីឡាការិនីខ្មែរសរុប ៥២រូប ទៅប្រកួតដណ្តើមយកជើងឯកក្នុង «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» លើទឹកដីសហរដ្ឋអាមេរិក ខណៈមាន ៧០ប្រទេសចូលរួមប្រកួត។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៃ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» ថា «ទាំងខ្ញុំ ក៏ដូចជាឯកឧត្តមផ្ទាល់ យើងសុទ្ធតែមានគោលដៅរួមមួយ គឺធ្វើយ៉ាងណានៅពេលដែលគេលឺកម្ពុជាចូលរួមប្រកួត កីឡាករប្រទេសដទៃដឹងច្បាស់ថាកីឡាករខ្មែរយើងបានផ្លាស់ប្តូរច្រើនជាងមុន សមត្ថភាពយើងក៏ខ្លាំង តិចនិចយើងក៏ច្រើន ដូចផលិតផលខ្មែរយើង ពីមុនស្រុកយើងនៅខ្សោយ យើងពឹងផលិតគេនាំចូលតែឥឡូវ ដូចផលិតផល ខ្មែរ ប៊ែវើរីជីស យើងនាំចេញទៅស្រុកគេម្តង គេសឹងមិនជឿយើងអាចធ្វើបាន ហើយការប្រែប្រួលរីកចម្រើនបែបនេះ សុទ្ធតែជាអ្វីដែលខ្មែរយើងគ្រប់រូបចង់លឺជាងគេ»។
នេះជាព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយទៀតហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីជួយជាកម្លាំងចលករក្នុងការជំរុញវិស័យកីឡានៅកម្ពុជាឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។ ជាក់ស្តែង អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់ តែងចូលរួមយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងវិស័យកីឡាគ្រប់ប្រភេទ តាមរយៈការឧបត្ថម្ភគាំទ្រលើព្រឹត្តិការណ៍ប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិ ដូចជា ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី-SEA V. League Challenge ឆ្នាំ២០២៤, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី៨ ដែលកំពុងដំណើរការប្រកួត និងព្រឹត្តិការណ៍ការប្រកួតមិត្តភាពអន្តរជាតិ អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀតផងដែរ។
សម្រាប់ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» កីឡាករ-កីឡាការិនីតំណាងកម្ពុជា នឹងត្រូវធ្វើដំណើរហោះចេញទៅប្រកួតនៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី ០៦កក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឱ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!។
វើក បង្កើនថាមពលឥតឈប់ឈរ!៕