(ភ្នំពេញ)៖ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នឹងបើកការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ប្រចាំឆ្នាំ២០២៤-២០២៥ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ រួមគ្នាក្នុងពេលតែមួយ សម្រាប់សាខាទាំង១០នៅរាជធានីភ្នំពេញ ដោយរៀបចំនៅក្នុងបរិវេណអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ខណៈដែល២ទីតាំងទៀត រៀបចំនៅខេត្តសៀមរាប និងតាកែវ។
ក្នុងឱកាសបើកការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ ប្រចាំឆ្នាំ២០២៤-២០២៥នេះ រំពឹងថានឹងមានអ្នកចូលរួមទស្សនា ទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាលបាល ប្រមាណ១០០០០នាក់នៅរាជធានីភ្នំពេញ និងមានការចូលរួមជាច្រើនកុះករនៅខេត្តសៀមរាប និងខេត្តតាកែវ។
សម្រាប់ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្ស បែបវិទ្យាសាស្រ្តពិត សង្គម បច្ចេកវិទ្យា និងស្នាដៃគំនូរ មានសិស្សានុសិស្សចូលរួមប្រកួតដណ្តើមជ័យលាភីចំនួន ៥០៧ ក្រុម។ ហេតុនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមគោរពអញ្ជើញ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបាននូវបទពិសោធ ក៏ដូចជាចំណេះដឹងផ្សេងៗពី សាលារៀន អន្តរទ្វីប អាមេរិកាំង។
កុំភ្លេចជួបគ្នានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីតាំងសាខាសែនសុខ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ វេលាម៉ោង ០៧:០០នាទីព្រឹក រហូតដល់ម៉ោង០៥:០០នាទីល្ងាច។
សូមបញ្ជាក់បន្ថែមថា សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ឥឡូវនេះ AIS កំពុងផ្ដល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សិស្សដែលចុះឈ្មោះសិក្សានៅសាខា ច្បារអំពៅ និងទួលសង្កែ ខេត្តតាកែវ និងសៀមរាប។ ការផ្តល់ជូននេះមានកំណត់ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ការចូលរៀនត្រៀម និងធ្វើតេស្តចូលរៀន ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃផងដែរ។
ក្រៅពីនេះ AIS ក៏មានអាហារូបករណ៍រហូតដល់ ៤០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ សិក្សាភាសាអង់គ្លេស និងចិន។ រីឯសិស្សដែលប្រើសេវាដឹកជញ្ជូន ក៏អាចទទួលបានការបញ្ចុះថ្លៃ២០% និងសិស្សរៀនបច្ចុប្បន្ន នៅទីតាំងសាខាទាំង៤ខាងលើ ក៏អាចទទួលបានអាហារូបករណ៍១០% រួមទាំង បុត្រធីតារបស់អតីតសិស្ស ក៏ទទួលបានអាហារូបករណ៍១០% ផងដែរ។
សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ ដោយទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ៣៨៨ ៨៦៨ ឬអាចចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 (http://www.ais.edu.kh/25-26) សម្រាប់ព័ត៌មានលម្អិតនៃសាខានីមួយៗ៕
*ចាប់ផ្តើមអនាគតរបស់កូនលោកអ្នក ជាមួយការអប់រំស្តង់ដាអន្តរជាតិ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា!