(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA នឹងធ្វើសេចក្តីសម្រេចចុងក្រោយថាតើ អនុញ្ញាតឱ្យក្លិបអង់គ្លេស Crystal Palace បានលេងពានលំដាប់ទី២ អឹរ៉ុប Europa League ឬក៏អត់នោះ ត្រឹមថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមឥន្រ្ទីមួយនេះ បានឈ្នះជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup ជាប្រវត្តិសាស្រ្តរបស់ពួកគេកាលពីខែឧសភា ឆ្នាំ២០២៥ ដែលទទួលបានកៅអីស្វ័យប្រវត្តិមួយ ដើម្បីលេងវគ្គសន្សំពិន្ទុ Group Phase នារដូវកាល ២០២៥-២៦ ក្នុងចំណោម ៣៦ក្រុម។

ទោះជាយ៉ាងណា សមាជិកប្រតិបត្តិ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីជារួមថាតើ គួរអនុញ្ញាតឱ្យ Crystal បានលេងពាន UEL ឬក៏យ៉ាងសម្រាប់រដូវកាលក្រោយ ក្រោមបទបញ្ញត្តិ ក្លិបមួយមិនអាចមានម្ចាស់ច្រើនលើសពី១ លេងក្នុងកម្មវិធីអឺរ៉ុបជារៀងរាល់ឆ្នាំ។

សេក្តីប្រកាសផ្លូវការ នឹងធ្វើឡើងល្ងាចថ្ងៃសុក្រនេះតែម្តង។

ជាការកត់សម្គាល់ផងដែរ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុន New York Jets របស់លោក Woody Johnson បានចុះកិច្ចសន្យាផ្លូវការមួយ ដើម្បីទិញភាគហ៊ុនក្លិប Crystal ប្រមាណ ៤៣% ក្នុងទំហំទឹកប្រាក់ចំនួន ១៩០លានផោនឯណោះពីម្ចាស់បច្ចុប្បន្នលោក John Textor៕