(បរទេស)៖ អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់របស់ Tesla និងជាអ្នកជិតស្និទ្ធជាមួយ Elon Musk ត្រូវបានរាយការណ៍មកថា លាឈប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ។ រូបលោក គឺមានឈ្មោះថា Omead Afshar ដែលជាអ្នកជិតស្និទ្ធនឹង Elon Musk និងធ្លាប់ធ្វើការនៅស្នាក់ការរបស់ CEO តាំងពីឆ្នាំ២០១៧ ។ មុនពេលលាឈប់ លោកបានដឹកនាំការលក់ និងផលិតកម្មរថយន្តនៅទ្វីបអាមេរិកខាងជើង និងអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ការចាកចេញរបស់លោក កើតឡើងក្នុងពេលមានការអះអាងថាមការលក់រថយន្តអគ្គិសនីកំពុងធ្លាក់ចុះ និងក្រុមហ៊ុន Tesla កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនដោយផ្តោតទៅលើបច្ចេកវិទ្យា AI និងរថយន្តស្វ័យប្រវត្តិវិញ។ បុគ្គលជាន់ខ្ពស់ម្នាក់ទៀតក៏បានលាឈប់ផងដែរ គឺនោះ លោកស្រី Jenna Ferrua ដែលជានាយិកាផ្នែកធនធានមនុស្សសម្រាប់តំបន់អាមេរិកខាងជើង និងជាអ្នកដឹកនាំជិតស្និទ្ធនឹង Afshar។

ការចាកចេញរបស់បុគ្គលិកជាន់ខ្ពស់ខាងលើ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ត្បិតលោក លោក Afshar គឺជាអ្នកដឹកនាំដ៏សំខាន់ម្នាក់ដែលមានតួនាទីធំដល់ការអភិវឌ្ឍរោងចក្រ Gigafactory នៅតិចសាស់ ហើយថ្មីៗនេះក៏បានសរសើរការចាប់ផ្តើមប្រើប្រាស់រថយន្ត robotaxi របស់ Tesla នៅ Austin ផងដែរ។ ការចាកចេញនេះមានន័យថា Tesla កំពុងជួបបញ្ហាប្រាក់ចំណេញធ្លាក់ចុះ និងការប្រកួតប្រជែងគ្នាខ្លាំងក្នុងឧស្សាហកម្ម EV។

គួរជម្រាបថា ចាប់តាំងពីដើមឆ្នាំមក វិស័យ Tesla បានបាត់បង់អ្នកដឹកនាំជាន់ខ្ពស់ជាច្រើន រួមមាន មេដឹកនាំគម្រោង robot «Optimus», អ្នកជំនាញថ្ម Vineet Mehta, អ្នកវិទ្យាសាស្ត្រថ្ម Drew Baglino, មេគ្រប់គ្រងបណ្តាញសាកថ្ម Rebecca Tinucci និងប្រធានផ្នែកនយោបាយសាធារណៈ Rohan Patel៕