(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវនារីអាយុក្រោម ១៦ឆ្នាំ នឹងចូលរួមការប្រកួតពានរង្វាន់ Lion City Cup 2025 នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយឃើញថា ក្រុមយុវជនកម្ពុជា អាយុក្រោម ១៦ឆ្នាំ គឺត្រូវជួបក្រុមហុងកុង ហ្វីលីពីន និងសិង្ហបុរី ហើយក្រុមយុវនារីកម្ពុជា ក៏ត្រូវប៉ះក្រុមសិង្ហបុរី ហុងកុង និងក្រុមកូរ៉េខាងត្បូង ៕