(អាមេរិក)៖ ការប្រកួតដណ្តើមពានរង្វាន់អន្តរទ្វីប FIFA Club World Cup 2025 ជំនាន់ថ្មីនៅទឹកដីសហរដ្ឋអាមេរិក ពេលនេះរកឃើញក្រុមត្រូវប្រជែងគ្នានៃវគ្គ ១៦ក្រុមហើយ នឹងកាន់តែកក្រើកទៀតនោះ គឺក្រុមទៅពីលីគអេស្ប៉ាញ Real Madrid ប៉ក្រុមចេញពីលីគអ៉ីតាលីសេះបង្កង់ Juventus ត្រូវចាត់ទុកជាជំនួបក្តៅសាច់ជាងគេសម្រាប់អ្នកគាំទ្រក្រុមសងខាង ។
ជំនួបរវាងម្ចាស់ពាន ៥សម័យកាលច្រើនជាងគេ Real Madrid ទល់នឹងក្រុមមិនទាន់ស្គាល់ពាននេះ Juventus នឹងលេងនាវេលាម៉ោង ២:០០នាទីយប់រំលងអាធ្រាតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ។ ជាមួយគ្នានេះក្រុមជើងឆ្នាំចុងក្រោយ២០២៣ មេឃខៀវ Manchester City តទល់ជាមួយក្រុម Al-Hilal នៅថ្ងៃទី០១ ខែកក្កដា ម៉ោង ៨:០០នាទីព្រឹក (ម៉ោងនៅកម្ពុជា) ។
ខាងក្រោមនេះជាតារាងក្រុមត្រូវប៉ះគ្នានៅវគ្គ ១៦ក្រុម FIFA Club World Cup 2025 ដែលត្រូវលេងពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដាខាងមុខនេះ៖