(ភ្នំពេញ)៖ កាលពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅបុរី ប៉េង ហួត បានបើកកម្មវិធីលក់ជាផ្លូវការនូវវីឡាអាជីវកម្មជំនាន់ថ្មីមួយ មានឈ្មោះថា វីឡា រ៉ូហ្សាណា ម៉ូដឺន នៅក្នុងគម្រោង ដឹស្ដា ផ្លាទីនីម អេកូ សាន់រ៉ាយ ដែលជាគម្រោងមានតែផ្ទះអាជីវកម្មសុទ្ធ។

ថ្វីបើកម្មវិធីនេះបានកន្លងផុតទៅ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាការផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន រហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៥ នេះ។ ការផ្ដល់ជូននោះរួមមាន ការបញ្ចុះតម្លៃយ៉ាងច្រើនរហូតដល់ ១០% និងបង់ឥតការប្រាក់រហូតដល់សំណង់រួចរាល់។ ដូចនេះអតិថិជនដែលមានបំណងចង់បើកអាជីវកម្មបែបលំដាប់ៗ សូមកុំឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ ដោយពេលវេលាបញ្ចុះតម្លៃក៏ជិតបញ្ចប់ និងចំនួនផ្ទះក៏មានកំណត់ផងដែរ។

សូមរំឭកផងដែរថា វីឡាថ្មីនេះ ត្រូវបានរចនាឡើងឱ្យសមស្របសម្រាប់ការបើកអាជីវកម្មបែបលំដាប់ៗ ដោយសារស្ថិតនៅលើផ្លូវធំ មានទំហំផ្ទះធំទូលាយ និងស្ថិតនៅតំបន់កណ្ដាលនៃគម្រោងធំៗពីរគឺ ហ្គ្រេនស្តា ផា្លទីនីម និង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន ដែលមានផ្ទះរាប់ម៉ឺនខ្នង ហើយមានប្រជាជនរស់នៅរាប់ម៉ឺនគ្រួសារ។ វីឡានេះពិតជាល្អសម្រាប់អតិថិជនដែលមានតម្រូវការផ្ទះអាជីវកម្មធំៗ មិនចាំបាច់ទិញផ្ទះហ្សបហោស៍ពីរបញ្ចូលគ្នា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦ /០១៧ ៥៩ ៦៧ ៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/PVxbmY2bmwU9PMCR9