(បរទេស)៖ សេចក្តីសម្រេចចំពោះវត្តមានក្លិបឥន្រ្ទី Crystal Palace លេងក្នុងពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលក្រោយ ឬក៏អត់នោះ នឹងបន្តពិភាក្សាគ្នានៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

គួររំលឹកផងដែរ សមាជិកលេងនៅ Premier League មួយនេះបានឈ្នះជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup កាលខែឧសភា ឆ្នាំ២០២៥ ដែលញាំងឱ្យពួកគេទទួលបានកៅអីស្វ័យប្រវត្តិមួយ ដើម្បីលេងវគ្គ Group Phase ៣៦ក្រុមនារដូវកាល ២០២៥-២៦ ប៉ុន្តែទាស់ត្រង់ថា ក្លិបមួយនេះមានម្ចាស់លើសពី១ ដែលខុសនឹងច្បាប់របស់ UEFA។

ទោះជាយ៉ាងណា ក្រោយជំនួបមិនទាន់ដាច់ស្រេចរវាងក្លិប ក៏ដូចជាសហព័ន្ធបាល់ទាត់អឺរ៉ុបខាងលើ នឹងបន្តលើកទៅជជែកគ្នាបន្តនៅថ្ងៃចន្ទទៀតរវាងភាគីទាំងពីរ។

កាលពីដើមសប្តាហ៍នេះ មហាសេដ្ឋី John Textor បានចំណាយលុយប្រមាណ ១៩០លានផោន ដើម្បីទិញភាគហ៊ុនចំនួន ៤៣% ពីលោក Woody Johnson ដែលជាម្ចាស់ក្លិប Crystal បច្ចុប្បន្ន ស្របពេលលោក Textor នេះទៀតសោត ក៏មានភាគហ៊ុនធំក្នុងក្លិបបារាំង Lyon ដែលមានកៅអីលេងពាន UEL នេះដែររដូវកាលក្រោយ៕