(បរទេស)៖ ក្លិបរួម Premier League គឺ Brentford បានទាត់ចោលសំណើទឹកប្រាក់ប្រមាណ ៦២.៥លានផោនរបស់ក្លិបបិសាចក្រហម Manchester United ដើម្បីទិញខ្សែប្រយុទ្ធដែលកំពុងឡើងជើង Byan Mbeumo។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិកាមេរូន វ័យ ២៥ឆ្នាំរូបនេះបានមកចូលរួមជាមួយក្លិបឃ្មុំ Brentford កាលពីឆ្នាំ២០១៩ តាមរយៈផ្លាស់ចេញពីក្លិប Troyes របស់បារាំង និងធ្វើបានល្អខ្លាំងផងដែរក្នុងលីគរដូវកាលមុន ដោយស៊ុតបាន ២០គ្រាប់។

គិតមកទល់ពេលនេះ Brentford បានបដិសេធសំណើជាលើកទី២ របស់ Man Utd តាំងពីតម្លៃ ៤៥ ដល់ ៦២.៥លានផោន ក្នុងការតាមទិញ Mbeumo។

United ទើបតែទិញបានខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ម្នាក់ប៉ុណ្ណោះក្នុងតម្លៃខាងលើដែរពីក្លិប Wolves គិតចាប់តាំងពីទីផ្សារទិញដូរកីឡាករបើកទ្វារ។

អាចនិយាយបានថា Mbeumo នេះជាតារាជើងស៊ុត ១រូបរបស់ Brentford ដែលរកបាន ៧០គ្រាប់សរុប ពីការចូលលេងប២៤២ប្រកួតគ្រប់កម្មវិធី និងបានរួមចំណែកជួយក្រុមស្ថិតនៅភាគខាងលិចទីក្រុង London មួយនេះឡើងមកកាន់ Premier League ទៀតផងកាលឆ្នាំ២០២១៕