(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំសម្ពោធជាផ្លូវការ ត្រាក់ទ័រជំនាន់ថ្មីម៉ូដែល 5055E ស៊េរីថ្មី បំពាក់ជាមួយទែបូ កម្លាំង 55សេះ និងបានប្រកាសបើកលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ស្ថិតនៅលើផ្លូវជាតិលេខ 6A ជាប់នឹងមហាវិថីឈ្នះឈ្នះ ។
ពិធីនេះបានធ្វេីឡេីងក្រោមអធិបតីភាពនាយកគ្រប់គ្រងទូទៅផ្នែកគ្រឿងយន្តកសិកម្មប្រចាំប្រទេសកម្ពុជា លោក សុខ សុន្ទរ៉ា អ្នកតំណាងពីរោងចក្រ ចនឌារប្រចាំតំបន់អាស៊ី រួមទាំងមានការចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ អ្នកជំនួញ ក្នុងវិស័យកសិកម្ម អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម ព្រមទាំងអតិថិជនរបស់ត្រាក់ទ័រចនឌារ អញ្ជើញមកពីគ្រប់បណ្តាលខេត្តក្រុង។
កាន់តែពិសេសសម្រាប់ថ្ងៃនេះគឺជាការបើកបង្ហាញវត្តមានត្រាក់ទ័រ 5055E ស៊េរីថ្មី បំពាក់ទែបូ ជាលើកដំបូងក្នុងប្រទេសកម្ពុជា ព្រមទាំងទស្សនាដោយផ្ទាល់ត្រាក់ទ័រចនឌារស៊េរីថ្មីនេះ និងស្តាប់អ្នកជំនាញធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីលក្ខណៈពិសេសៗ ដែលធ្វើឱ្យអ្នកចូលរួមអាចទទួលបាននូវរបថផ្លាស់ប្តូរលើបច្ចេកវិទ្យាទំនើបថ្មីៗ ដែលមាននៅលើត្រាក់ទ័រម៉ូដែលនេះ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ អតិថិជននិងរួមចំណែកក្នុងការលើកកម្ពស់វិស័យកសិកម្មទំនើបនៅកម្ពុជាឱ្យកាន់តែរីកចំរើន ។
ត្រាក់ទ័រ 5055E កម្លាំង 55សេះនេះ គឺជាម៉ូដែលត្រាក់ទ័រស្ថិតនៅក្នុងត្រកូល 5E ដែលមានកម្លាំងចាប់ពី 5០សេះ រហូតដល់ 90សេះ ។ ត្រាក់ទ័រប្រភេទនេះ ជាប្រភេទត្រាក់ទ័រ បំពាក់មកជាមួយ អំប្រ៊ីយ៉ាស្ងួត២ជាន់ ប្រអប់លេខដៃ ស៊ីនសាត់ថល(Syncshuttle) មាន9លេខទៅមុខ និង3លេខទៅក្រោយ ផ្លាស់ប្តូរលេខដោយមិនបាច់ឈប់ មានល្បឿន 2400ជុំ/នាទី ក្រឡាកង់កាប់ មានប៉ុងមុខត្រង់រឹងមាំ សក្តិសមសម្រាប់កសិករ និងអ្នករកស៊ីផ្នែកកសិកម្ម ។
លក្ខណៈពិសេសរបស់ត្រាក់ទ័រ 5055E ស៊េរីថ្មីនេះ គឺមានភ្ជាប់មកជាមួយទែបូ មានតួនាទីបង្កើនបរិមាណខ្យល់ចូលក្នុងម៉ាស៊ីន បង្ករឱ្យមានចំហេះល្អ កាត់បន្ថយជាតិពុលក្នុងបរិយាកាស សន្សំសំចៃប្រេង ផ្តល់នូវសំលេងស្ងាត់ បន្ថែមសុវត្ថិភាពលើស៊ីមុំាងដោយមានរបាំងការពាររលាក និងការឆាបឆេះដោយ យថាហេតុ។ បន្ថែមលើសពីនេះត្រាកទ័រស៊េរីថ្មីនេះបានបំពាក់មកជាមួយការកាច់សោរពន្លត់ដោយមិនចាំបាច់ទាញឆ្នុកធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ព្រមទាំងមានបំពាក់សំណាញ់ការពារកង្ហាធុងទឹក បង្កើនសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងការពារវត្ថុផ្សេងៗខ្ទាតចូល។
ចំពោះប្រព័ន្ធម៉ាស៊ូតគឺមានការផ្លាស់ប្តូរពីតម្រងភ្លោះមកតម្រងតែមួយអាចជួយច្រោះទឹក និងកំទេចកំទីបានល្អជួយឱ្យម៉ាស៊ីនប្រើប្រាស់បានយូរ កាត់បន្ថយចំណាយ និងពេលវេលាក្នុងការផ្លាស់ប្តូរ។ មានគម្របស៊ូប៉ាប់ រឹងមាំ ធន់នឹងការលេចជ្រាប មានដៃបំពាក់គ្រឿងបំពាក់ខាងក្រោយ រឹងមាំ សក្តិសមជាមួយការងារធន់ធ្ងន់ ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម មានទីតាំង អគារតាំងបង្ហាញ ចំនួន ៥ ដែលមានទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជា៖ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ ជាងនេះទៅទៀត ក្រុមហ៊ុនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ និងការដឹកជញ្ជូនឱ្យកាន់តែមានភាពរីកចម្រើនតាមរយៈផលិតផលទាំងអស់ខាងលើ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងអំណរគុណដល់ដៃគូអាជីវម្ម និងអតិថិជនទាំងអស់ដែលបានចូលរួមជាផ្នែកមួយនៃពិធីបង្ហាញដ៏ចាប់អារម្មណ៍នេះ ហើយរីករាយក្នុងការផ្តល់ជូនផលិតផលត្រាក់ទ័រល្អបំផុតសម្រាប់អាជីវកម្មកសិកម្ម និងកសិឧស្សាហកម្មរបស់លោកអ្នក។
គួរបញ្ជាក់ថាសម្រាប់ផ្នែកគ្រឿងយន្តកសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូល ត្រាក់ទ័រ ចនឌារ (JOHN DEERE) ដែលជាផលិតផលលេខ ១ របស់សហរដ្ឋអាមេរិក ជាច្រើន ប្រភេទដែលមានចាប់ពីកម្លាំង 28សេះ រហូតដល់ 410សេះ សម្រាប់បំពេញតម្រូវការការងារកសិកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច មធ្យម និងកសិឧស្សាហកម្ម ព្រមទាំងមានសេវាកម្មជួសជុល និងចែកចាយគ្រឿងបន្លាស់សុទ្ធទូទាំងប្រទេស។
សម្រាប់ព៌ត័មានបន្ថែម៖ ត្រាក់ទ័រចនឌារ៖ 1800-20-8086 (ហៅចូលឥតគិតថ្លៃ) Facebook Page ៖ ត្រាក់ទ័រចនឌារ - RMA Cambodia Plc ៕