(ភ្នំពេញ)៖ ពិតជាពូកែមែន ក្រុមហ៊ុនឆេមពានគ្រុប យកដំឡូងខ្មែរច្នៃជាដំឡូងបំពងខ្មែររសជាតិ ឆ្ងាញ់ប្លែក ទាក់ចិត្តបងប្អូនខ្មែរជិត ៤ ០០០នាក់ ទៅតម្រង់ជួរចាំភ្លក់ដំឡូងបំពងខ្មែរ។

ដំឡូង៣តោនបានយកមកចម្អិនចែកជូនបងប្អូន និងភ្ញៀវបរទេស ញ៉ាំហ្វ្រីឥតគិតថ្លៃនៅសួនច្បារក្រុតាខ្មៅ! ដោយសារពេលនេះដំឡូងខ្មែរកំពុងធ្លាក់ថ្លៃមិនសូវមានទីផ្សារ ហេតុដូចនេះ ក្រុមហ៊ុនឆេមពានគ្រុបបានបង្កើតកម្មវិធីសាទរដំឡូងខ្មែរនេះ ដើម្បីជួយផ្សព្វផ្សាយរកទីផ្សារអោយកសិករខ្មែរ
យើង។

ដំឡូង៣តោននេះ លោកស្រី អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុនឆេមពានគ្រុប បានចុះទៅដកដំឡូងដោយផ្ទាល់ពីចំការកសិករនៅស្រុកសំពៅលូន ខេត្តបាត់ដំបង និងបញ្ជាទិញចំនួន៣តោន មកដាក់តាំងបង្ហាញក្នុងការប្រគំតន្រ្តីហ្រ្គីត សាទរដំឡូងខ្មែរ ដើម្បីគាំទ្រលើកស្ទួយកសិផលខ្មែរ  នេះជាទឹកចិត្តដ៏ប្រពៃ របស់លោកស្រីក្នុងនាមខ្មែរជួយខ្មែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ដែលផលិតផលខ្មែរ ១០០% រួមមាន ភេសជ្ជះប៉ូវកម្លាំងហ្រ្គីត ស្រាបៀរហ្រ្គីត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ សូមបងប្អូនជួយគាំទ្រផលិតផលខ្មែរ របស់ក្រុមហ៊ុនឆេមពានគ្រុបទាំងអស់គ្នា៕