(ភ្នំពេញ)៖ សម្លេងស្រែកហ៊ោកញ្ជ្រៀវ បានបន្លឺឡើង បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា តាមស្មើក្រុមជម្រើសជាតិនារីហុងកុង ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។ ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលហើយ ពិសេសទម្រង់លេង បច្ចេកទេស ពីមុនយើងធ្លាប់ជាក្រុមដែលពិបាករកគ្រាប់បាល់ ៤ប្រកួតជាប់ៗគ្នា គឺគ្មានគ្រាប់បាល់នោះឡើយ បានផ្លាស់ប្តូរមកជាក្រុមមួយដែលរកគ្រាប់បាល់បាន ៥ប្រកួតជាប់ៗគ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារីកម្ពុជា។

បន្ថែមពីនេះ រាល់គ្រប់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួត ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ លើកនេះក្រុមហ៊ុន វឌ្ឍៈ ក៏បានចូលឧបត្ថម្ភដល់វគ្គជម្រុះ AFC Women's Asian Cup Australia 2026 Qualifiers ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ យើងបន្តរីករាយជាមួយគ្នា គាំទ្របាល់ទាត់កម្ពុជា។

សម្រាប់ឆ្នាំ២០២៥នេះ សម្រាប់ការប្រកួតវគ្គជម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចនិយាយបានថា ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាមានការរីកចម្រើន ក្នុងរយៈពេល ៧ឆ្នាំគត់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខណៈការប្រកួតដំបូងបង្អស់របស់ក្រុមនារីកម្ពុជា គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨  ដូច្នេះក្រុមនេះគួរតែទទួលបានការលើកទឹកចិត្តបន្ថែមឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ពិសេសគឺកម្លាំងចិត្តពីអ្នកគាំទ្រ។ សូមចូលរួមទស្សនាគាំទ្រឱ្យបានច្រើនកុះករ និងស្រែកហ៊ោជាមួយគ្នា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។ គាំទ្រផលិតផលខ្មែរ គាំទ្រវិស័យកីឡាខ្មែរ ជួបគ្នានៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួប ក្រុមបាល់ទាត់នារីហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ អូឡាំពិក លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕