(ភ្នំពេញ)៖ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរឈ្នះ! បុរី មេគង្គ លែន សូមចូលរួមអបអរនិងស្វាគមន៍ពលករខ្មែរដែលទើបត្រលប់ពីប្រទេសថៃដោយកក់ក្ដៅ។ បុរី មេគង្គ លែន មានសេចក្ដីសោមន្សរីករាយក្នុងការជម្រាបជូនជាដំណឹងដល់បងប្អូនពលករខ្មែរយើងថា បុរី នឹងប្រគល់ផ្ទះជាច្រើនដល់អតិថិជនដែលជាឱកាសឱ្យបងប្អូនខ្មែរយើងអាចបោះជំហានថ្មីសាងសង់អនាគតការងារនៅលើទឹកដីកំណើតក្នុងការអភិវឌ្ឍគម្រោងធំៗជាច្រើន។
បុរី មេគង្គ លែន នឹងផ្ដល់ជូនឱកាសការងារក្នុងការដ្ឋានសំណង់រហូតដល់ ១,០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្វែងរកការងារធ្វើជាមួយប្រាក់ចំណូលដ៏សមប្រកប និងមានផ្ដល់ជូនកន្លែងស្នាក់នៅក្នុងគម្រោងតែម្ដង។
បុរី មេគង្គ លែន សូមជម្រាបជូនបងប្អូនថាបុរីកំពុងស្វែងរកជាង កូនជាង មេជាង អ្នកម៉ៅការពលកម្ម និងសម្ភារៈជាច្រើនផ្នែក ជាច្រើនក្រុមដើម្បីចូលរួមបំពេញការងារសាងសង់នៅបុរី រួមមាន៖
១. ជាងរៀបឥដ្ឋ
២. ជាងបូក
៣. ជាងបូកក្រៅ និងជ្រី
៤. ជាងការ៉ូ និងម៉ាប
៥. ជាងថ្នាំ
៦. ជាងបាញ់ថ្នាំដែក
៧. ជាងចម្រឹងដែក
៨. ជាងពិដាន
៩. ជាងទឹកភ្លើង។
ការផ្ដល់ជូនពិសេស៖
* ប្រាក់កម្រៃសមរម្យ
* កន្លែងស្នាក់នៅមានស្រាប់
* មានទឹកស្អាត និងភ្លើងប្រើប្រាស់គ្រប់គ្រាន់
* ទទួលបានអំណោយរាល់កម្មវិធីបុណ្យប្រពៃណីជាតិធំៗ
* ពិសេស ធ្វើការជាមួយក្រុមហ៊ុនស្តង់ដារ មិនមានប្រវត្តិមិនទូរទាត់លុយបងប្អូនជាងឡើយ។
ទំនាក់ទំនងមកលេខ៖ ០៧០ ៨០០ ៥១០/ ០៩២ ៥៥៥ ៩០៦/ ០៩៨ ២២៨ ១៤៦។
ទីតាំងគម្រោង «មេគង្គ ស៊ីធី»៖ ផ្លូវលេខ 6A ហួសស្ពានទី10 រាជធានីភ្នំពេញ
ទីតាំងគម្រោង «ហ្គោលឌិន អាវិននូ»៖ ស្ថិតតាមបណ្តោយផ្លូវ 2011 សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!៕