(ភ្នំពេញ)៖ បន្ទាប់ពីការចូលរួមបរិច្ចាគថវិកា ១៥ម៉ឺនដុល្លារ ដល់កងទ័ពនៅព្រំដែនជួរមុខ ឥឡូវនេះ ប៉េង ហួត គ្រុប បង្កើតឱកាសការងារជិត ២០០០កន្លែង ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាជនខ្មែរ ដែលវិលត្រឡប់មកមាតុភូមិជាតិ ក៏ដូចជាជួយសម្រួលដល់ភាពចំបាច់ ក្នុងការស្វែងរកការងារទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ប៉េង ហួត គ្រុប ផ្សារភ្ជាប់គុណតម្លៃវប្បធម៌ចែករំលែកទៅកាន់សង្គម ស្របជាមួយនឹងក្របខណ្ឌការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (ការអប់រំ បរិស្ថាន សង្គម) និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ហើយក៏ស្របជាមួយការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្មារតីខ្មែរជួយខ្មែរក្នុងកាលៈទេសៈលំបាកនានា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្កើតនូវឱកាសការងារជាច្រើនកន្លែង សម្រាប់បងប្អូនខ្មែរដែលទើបវិលត្រឡប់ មកកាន់មាតុភូមិវិញ ដែលមានដូចជា ជាងបូកក្រៅ និងជ្រី, ជាងការ៉ូ, ជាងបូក ជាង-កម្មករតម្លើងគ្រឿងសង្ហារិម ជាងបេតុង, ជាងកញ្ចក់, សន្តិសុខ និងកម្មករ ដែលមានចំនួនសរុបជិត ២,០០០នាក់។

សម្រាប់អត្ថប្រយោជន៍បន្ថែមរួមមាន ក្រុមហ៊ុនមានផ្តល់ជូនកន្លែងស្នាក់នៅ មានថ្ងៃឈប់សម្រាក និងផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ។ លេខទំនាក់ទំនងដាក់ពាក្យ ០៩៨ ៨៤៤ ៥៤៤ | ០១២ ៣៤៤ ០៩២។ ទីតាំងដាក់ពាក្យអគារលេខ៩ ការិយាល័យ ប៉េង ហួត គ្រុប ក្នុងគម្រោង ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕