(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ រៀបចំកម្មវិធី Startup Launchpad Food Edition 2025 វគ្គបទបង្ហាញជាសាធារណៈ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)-គម្រោងភូមិសន្តិភាព។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ, លោក ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ រួមជាមួយនឹងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងដៃគូកម្មវិធី និងលោកស្រី Moon Jung Choi នាយកទីភ្នាក់ងារ សហប្រតិបត្តិ ការ អន្តរជាតិ កូរ៉េ (KOICA)ប្រចាំប្រទេសកម្ពុជា, សាស្ត្រាចារ្យ ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងនិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៣៥០នាក់។
ដោយសាទរចំពោះគំនិតផ្តួចផ្តើមមួយនេះ នៅក្នុងសុន្ទរកថាគន្លឹះរបស់បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរមានប្រសាសន៍ថា «ការអភិវឌ្ឍផលិតផល នវានុវត្តន៏ ចំណីអាហារមិនមែនគ្រាន់តែជាការបង្កើតផលិតផលថ្មីប៉ុណ្ណោះទេ វាគឺជាការផ្តល់ឳកាសសម្រាប់សហគ្រិនមហាវិទ្យាល័យ ការកសាងស្មារតីសហគ្រិនភាព និងការជំរុញវិស័យកែច្នៃចំណីអាហារ។ កម្មវិធីនេះជាជំហានដំបូង ក្នុងការចាប់ផ្តើមបង្កើតគំនិតច្នៃប្រឌិតម្ហូបអាហារទៅតាមមហាវិទ្យាល័យក្នុងប្រទេស»។
លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបន្ថែមថា «កម្មវិធី Startup Launchpad Food Edition 2025 ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិបាត់ដំបង និងគាំទ្រដោយ សហគ្រិនខ្មែរ និង ទីភ្នាក់ងារ សហប្រតិបត្តិ ការ អន្តរជាតិ កូរ៉េ (KOICA)-គម្រោងភូមិសន្តិភាព។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាពិសេសដើម្បីជំរុញ ការច្នៃប្រឌិតផលិតផលម្ហូបអាហារ និងបណ្តុះភាពជាសហគ្រិនក្នុងចំណោម និស្សិតសាកលវិទ្យាល័យនិងសិប្បកម្មម្ហូបអាហារខ្នាតតូច។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការច្នៃប្រឌិត និង ការជម្រុញយ៉ាងសំខាន់សម្រាប់សហគ្រិនជំនាន់ថ្មីនៅក្នុងវិស័យម្ហូបអាហារ»។
លោកស្រី Moon Jung Choi នាយកទីភ្នាក់ងារ សហប្រតិបត្តិ ការ អន្តរជាតិ កូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «KOICA កំពុងអនុវត្តគម្រោងភូមិសន្តិភាពនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ ការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព ក្រោមភាពជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ ជាផ្នែកមួយនៃគំនិតផ្តួច ផ្តើមនេះ KOICAបានគាំទ្រ "Startup Launchpad: Food Edition 2025» ដោយសហការជាមួយ សាកលវិទ្យាល័យជាតិបាត់ដំបង និងសហគ្រាសខ្មែរ។ ការប្រកួតប្រជែងបានផ្តល់វេទិកាសម្រាប់ និស្សិត និងសហគ្រិន វ័យក្មេងក្នុងការអភិវឌ្ឍផលិតផលកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ ការផ្តល់មូលនិធិចំនួន ២០លានរៀលដល់ក្រុម ជ័យលេភីទាំងបីក្រុមដោយទទួលស្គាល់សក្តានុពលរបស់ពួកគេក្នុងការបើកដំណើរការធុរកិច្ចថ្មី។ គំនិតផ្តួចផ្តើមនេះឆ្លុះ បញ្ចាំងពីគោលដៅកាន់តែទូលំទូលាយរបស់ KOICA ក្នុងការលើកកម្ពស់សន្តិសុខស្បៀង ការបង្កើនប្រាក់ចំណូលនៅ តាមជនបទ និងការពង្រឹងសហគមន៍តាមរយៈនវានុវត្តន៍។
អំពីកម្មវិធី Startup Launchpad Food Edition Phase II
ក្រុមសរុបចំនួន១១ ក្រុមដែលមានអ្នកចូលរួមចំនួន ៤៧ នាក់ បានចូលរួមក្នុងការប្រកួតប្រជែងនេះ ជាផ្នែកមួយនៃ កម្មវិធីដែលមានគោលបំណងអភិវឌ្ឍន៍គំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងការកែច្នៃម្ហូបអាហារ។ គោលដៅគឺ ដើម្បីលើកកម្ពស់ការច្នៃប្រឌិតក្នុងការកែច្នៃម្ហូបអាហារនិងគាំទ្រដល់សហគ្រិនភាពដោយការអភិវឌ្ឍគំនិតអាជីវកម្មប្រកបដោយនិរន្តរភាព មានសក្តានុពល និងត្រៀមរួចជាស្រេចដើម្បីនាំយកផលិតផលចូលក្នុងទីផ្សារ។ និស្សិតចូល វគ្គបណ្តុះបណ្តាលរយៈពេល ១៦ សប្តាហ៍ មុនការបណ្ដុះគំនិត ដែលផ្តោតលើសហគ្រិនភាព។ នៅពេលបញ្ចប់ ពួកគេត្រូវបានរំពឹងថានឹងបង្កើតគំរូផលិតផល និងចូលរួមក្នុងទស្សនកិច្ចសិក្សាផ្ទាល់ និងធ្វើការ ដាក់បង្ហាញស្នាដៃទាំង នោះនៅក្នុងការប្រកួតប្រជែងចុងក្រោយ។ កម្មវិធីនេះផ្តល់ឱ្យសិស្សនូវឱកាសដើម្បីបង្ហាញពីគំនិតម្ហូបអាហារថ្មី ដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មីនិងបង្កើនសក្តានុពលនៃចំនួនធុរកិច្ចថ្មីនៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារ។
ឧស្សាហកម្មកសិ-អាហារ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិ រួមចំណែកដល់ការបង្កើតផលិតផល ប្រកបដោយ ភាពច្នៃប្រឌិត ដែលគាំទ្រដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបំពេញតម្រូវការ ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ដោយហេតុនេះជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេស។ ការកើនឡើងនៃ តម្រូវការសម្រាប់ផលិតផលអាហារសម្រេច ដែលត្រូវបានជំរុញដោយការផ្លាស់ប្តូររបៀបរស់នៅ កំណើននៃចំនួនគ្រួសារ និងការពង្រីកឱកាសសម្រាប់អាជីវកម្មនៅក្នុងវិស័យកែច្នៃម្ហូបអាហារ។ ផលិតផលថ្មីចំនួន ១១ ដែលត្រូវបានបង្កើតឡើង ដោយគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដោយក្រុមដែលចូលរួមនៅក្នុងការប្រកួតប្រជែង។
ក្រុមទី ១ ឈ្មោះ ៖ Hygiene ផលិតផល៖ Probiotics Gummies
ក្រុមទី ២ ឈ្មោះ ៖ MTE ផលិតផល៖ Green Chips
ក្រុមទី ៣ ឈ្មោះ ៖ P2H ផលិតផល៖ Healthy Tea
ក្រុមទី ៤ ឈ្មោះ ៖ Chouk Eak ផលិតផល៖ Lotus Powder
ក្រុមទី ៥ ឈ្មោះ ៖ Cashew ផលិតផល៖ Cashew Milk Drink
ក្រុមទី ៦ ឈ្មោះ ៖ HYFP ផលិតផល៖ Fish Powder Chip
ក្រុមទី ៧ ឈ្មោះ ៖ MoJar ផលិតផល ៖ Mango Jam
ក្រុមទី ៨ ឈ្មោះ ៖ Angkea Bos ផលិតផល៖ Cream Buff
ក្រុមទី ៩ ឈ្មោះ ៖ V-Healthy ផលិតផល៖ Tofu Ball
ក្រុមទី ២ ឈ្មោះ ៖ Phalla ផលិតផល៖ Jelly Fiber
ក្រុមទី ២ ឈ្មោះ ៖ Kombucha ផលិតផល៖ Probiotic Drinks
ការប្រកួតផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ជាចុងក្រោយ កម្មវិធីនឹងជ្រើសរើសក្រុមឈ្នះចំនួន ៣ក្រុម ដែលក្រុមនីមួយៗនឹងទទួលបានការគាំទ្រសម្រាប់ធុរកិច្ចថ្មីរបស់ពួកគេ រួមជាមួយនឹងថវិកាចំនួន ២០,០០០,០០០រៀល។
រង្វាន់ទាំង ៣ ត្រូវបានផ្ដល់ជូនទៅ (បំពេញនៅថ្ងៃប្រកួតចុងក្រោយ)
*ជ័យលាភីលេខ១៖ ក្រុម ភីធូអេច– តែមើមយ៉េន
ឫ*ជ័យលាភីលេខ២៖ ក្រុម កំប៊ូឆា –ភេសជ្ជៈ probiotic
*ជ័យលាភីលេខ៣៖ ក្រុម ហៃយ័តម្សៅត្រីល្អិត– នំបន្លែម្សៅត្រីល្អិត
កម្មវិធីនេះធ្វើឡើងតាមរយៈការគាំទ្រ និងការសហការដ៏សប្បុរសរបស់សហគ្រិនខ្មែរ និង ភ្នាក់ងារ សហប្រតិបត្តិ ការ អន្តរជាតិ កូរ៉េ (KOICA)-គម្រោងភូមិសន្តិភាព។ ការប្តេជ្ញាចិត្តរបស់ដៃគូគម្រោងក្នុងការជំរុញ នវានុវត្តន៍ ការអប់រំផ្នែកសហគ្រិនភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពបន្តពង្រឹងសម្ថតភាពសហគ្រិនជំនាន់ក្រោយនៅកម្ពុជា៕