(ឡុងដ៍)៖ កីឡាករវាយកូនបាល់ទោល Carlos Alcaraz បានឆ្លងផុតជុំទី១ ថ្ងៃបើកឆាកពាន Wimbledon 2025 តាមរយៈឈ្នះគូប្រជែងជើងចាស់អ៉ីតាលី Fabio Fognini ក្រោមកំដៅថ្ងៃខ្លាំងដែលមានដល់ទៅ ៣២អង្សា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ជើងខ្លាំងមកពីអេស្ប៉ាញ វ័យទើបតែ ២២ឆ្នាំដែលឈរនៅចំណាត់ថ្នាក់លេខ២ បច្ចុប្បន្នតាមពីក្រោយ Jannik Sinner របស់អ៉ីតាលីផងនោះ បានចំណាយពេលវេលាដល់ទៅ ៤ម៉ោងកន្លះ ដើម្បីយកឈ្នះ Fognini ដោយពិន្ទុ ៧-៥ ៦-៧ (៥-៧) ៧-៥ ២-៦ និង ៦-១ នៅទីលានវាលស្មៅ Centre Court ក្នុងកម្រិត Grand Slam មួយនេះ។
ស្ថិតក្នុងការប្រកួតជុំទី១ នោះដែរ អ្នកគាំទ្រម្នាក់បានបានឈឺផងដែរ ដោយសារពន្លឺព្រះអាទិត្យជះចំខ្លាំង ជាមួយនឹងការប្រកួតដែលអូសបន្លាយពេលយូរបែបនេះ ត្រូវបានពន្យារពេល ១៥នាទីទៀតផង។
វាក៏ជាការបង្ហាញនៅកម្មវិធី Wimbledon លើកចុងក្រោយ មុនពេលគម្រោងចូលនិវត្តន៍របស់កីឡាករ Fognini ដែលស្ថិតក្នុងវ័យ ៣៨ឆ្នាំទៅហើយ ដែលរកបានជ័យជម្នះ ២សិតផងដែរ បើទោះបីជា Alcaraz រកបានជ័យជម្នះជាលើកទី១៩ ជាប់គ្នាក៏ដោយ។
សម្រាប់ជុំទី២ Alcaraz នឹងបន្តប៉ះគូប្រជែងវ័យ ២១ឆ្នាំ Tarvet ក្រោយពេលទម្លាក់កីឡាករស្វីស Leandro Reidi នៅជុំទី១ មកដែរ៕