(បរទេស)៖ ខ្សែប្រយុទ្ធឈានចូលវ័យ ៣៨ឆ្នាំ Lionel Messi ត្រូវបានក្លិប Inter Miami CF មានក្តីរំពឹងថា បន្តបន្លាយកិច្ចសន្យាថែមទៀត បើទោះបីជាពួកគេហាលអាវពីកម្មវិធី FIFA Club World Cup 2025 ដ៏លឿនបំផុតក៏ដោយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចសន្យារយៈពេល ២របស់តារា World Cup 2022 ជាមួយជម្រើសជាតិពពកសអាហ្សង់ទីនខាងលើនេះ នឹងអស់សុពលភាពត្រឹមខែធ្នូ ឆ្នាំ២០២៥។

Messi ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេជាប្រវតិ្តសាស្រ្តក្នុងក្លិបអាមេរិក Miami មួយនេះ បានបញ្ចប់បេសកកម្មនៅ CWC 2025 ក្រោយពេលចាញ់ក្លិបចាស់របស់គេ Paris Saint Germain ៤-០ ពីក្នុងវគ្គ ១៦ក្រុមក្នុងនាមម្ចាស់ផ្ទះ ជាកម្មវិធីទម្រង់ថ្មីដែល Messi បានលេងទាំង ៤ប្រកួតតែម្តង។

ក្រោយពីការហាលអាវនេះដែរ ប្រភពជិតស្និទ្ធពី Messi ក៏បានទម្លាយថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ កំពុងបើកចិត្តទូលាយ ក្នុងការបន្តរួមរស់នៅសហរដ្ឋអាមេរិកទៀត ជាទីតាំងរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយជាមួយមិចស៊ិក និងកាណាដា បើទោះបីជាមានរបាយការណ៍ខ្លះបង្ហាញថា មានក្លិបនៅអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ក៏ដោយ៕