(ភ្នំពេញ)៖ ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានបន្តហ្វឹកហាត់ ត្រៀមការប្រកួតជាមួយក្រុមបាល់ទាត់នារីហ្វីលីពីន នៃពានរង្វាន់បាល់ទាត់នារីក្នុងតំបន់អាស៊ី «AFC WOMEN ASIAN CUP AUSTRALIA 2026 QUALIFIERS» វគ្គជម្រុះក្នុងពូល G នៅយប់នេះ។ សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា បានបញ្ជាក់ប្រាប់ថា ក្រុមរបស់ខ្លួនបានត្រៀមរួចរាល់ហើយ ទាំងបច្ចេកទេស ទម្រង់លេង ទោះគូប្រកួតមានមាឌធំជាងខ្លួនក៏ដោយ ប៉ុន្តែក្រុមទាំងមូលនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនប្រទេសជាតិ និងអ្នកគាំទ្ររបស់យើង។ លោកគ្រូជំនួយ ឃួន ឡាបូរ៉ាវី បានបន្ថែមថា យើងជឿជាក់លើកូនក្រុម សម្រាប់ការប្រកួតយប់នេះ ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ តែយើងបានត្រៀមសម្រាប់ទប់ទល់ នឹងវាយបកទៅគូប្រកួតវិញ។
សម្រាប់ការប្រកួតវគ្គជម្រុះនេះ យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួត ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ ចំពោះការប្រកួត វគ្គជម្រុះ AFC Women's Asian Cup Australia 2026 Qualifiers ក្នុងពូល G នេះ ក្រុមហ៊ុន វឌ្ឍៈ ក៏បានបន្តឧបត្ថម្ភដល់ការប្រកួតពានរង្វាន់លំដាប់អាស៊ីមួយនេះ បន្តរីករាយជាមួយអ្នកគាំទ្រ។
ក្រោយបញ្ចប់ ២ប្រកួត ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ទទួលបាននូវលទ្ធផលមួយដ៏ល្អ ដែលកម្ពុជាមិនដែលទទួលបានពីមុនមក ហើយនេះក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់នារីកម្ពុជា ជាពិសេសសន្ទុះនៃអ្នកគាំទ្រក៏ហាក់បីដូចជាកំពុងកើនឡើង ដែលជាការកក់សម្គាល់ដ៏ល្អមួយសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។ សម្រាប់ការប្រកួតយប់នេះ អ្នកគាំទ្រនឹងបន្តចូលរួមស្រែកហ៊ោជាមួយគ្នា ជាកម្លាំងចិត្តមួយដ៏ធំធេងដល់ក្រុមជម្រើសជាតិនារីកម្ពុជា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។
ជួបគ្នាវេលាម៉ោង ៧យប់នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សូមចូលរួមទ្សសនាឱ្យបានច្រើនកុះករ បន្តគាំទ្រជាមួយគ្នា គាំទ្រជាមួយ វឌ្ឍនៈ។ លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕