(បរទេស)៖ ខ្សែបម្រើ Angel di Mari រកបាន ៤គ្រាប់ច្រើនជាងគេបណ្តោះអាសន្នក្នុងកម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ស្របពេលក្រុមមកពីលីគព័រទុយហ្គាល់ Benfica ហាលអាវត្រឹមវគ្គ ១៦ក្រុម។
តារា World Cup 2022 ជាមួយអាហ្សង់ទីនខាងលើនេះ បានចូលលេងទាំង ៤ប្រកួតតែម្តងតាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គ ១៦ក្រុម នៅពេល ១គ្រាប់ដំបូងរបស់ Di Maria រកបានពេល Benfica លេងស្មើ ២-២ ទល់នឹង Boca Juniors និងបំបាក់ Auckland City ៦-០ រូបគេរកបាន ២គ្រាប់។
អតីតកីឡាករក្លិប Real Madrid, PSG និង Juventus ជាអ្នករកគ្រាប់តាមស្មើ ១-១ ឱ្យ Benfica នៅនាទីចុងម៉ោងពេលប្រកួតទល់នឹងតោខៀវ Chelsea ដែលពួកគេបានចាញ់ ៤-១ ក្នុងនាទីថែម ១៥នាទី ២ដង ជ្រុះចេញពី CWC 2025។
ទោះជាយ៉ាងណា Angel di Maria ដែលបានចាកចេញពីប្រទេសព័រទុយហ្គាល់ទៅរួមក្រុម Rosario នៅអាហ្សង់ទីនវិញ បានរួមចំណែកជួយ Benfica លេងមិនចាញ់ឡើយ ក្នុងចំណោម ៣ប្រកួតប្រចាំពូល C តាមរយៈឈ្នះ២ និងស្មើ១ ឈរកំពូលតារាង និងបានយកឈ្នះក្រុមខ្លាំង Bayern Munich ១-០ នៅថ្ងៃបិទពូលទៀតផង៕