(អារ៉ាប៊ីសាអូឌីត)៖ កីឡាករឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា រូបលោកមានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុនប្បន្នទើបបន្តកិច្ចសន្យាថ្មី ២ឆ្នាំបន្ថែមជាមួយក្លិបអាជីព Al-Nassr ។
បើយោងតាមការចេញផ្សាយដោយ Gulf News បានឱ្យដឹងថា ពេលនេះ Ronaldo និងក្រុមគ្រួសាកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។
Ronaldo បានសង្កត់ធ្ងន់ថា «អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុវត្ថិភាព និងសន្តិភាព ដែលគាត់មានបំណងចង់កសាងជីវិតរបស់គាត់ជាអចិន្ត្រៃយ៍» ។
សូមជម្រាបផងថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ មានវ័យ ៤០ឆ្នាំ Ronaldo បានមកចូលរួមជាមួយក្លិប Al Nassr នៅចុងឆ្នាំ២០២២ បន្ទាប់ពីចែកផ្លូវជាមួយ Manchester United ហើយថ្មីៗនេះ បានសម្រេចចិត្តបន្តកិច្ចសន្យារបស់គាត់ជាមួយក្លិបនៃលីគអារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ២០២៧ ៕