(ភ្នំពេញ)៖ មុននឹងឈានដល់ឆ្នាំសិក្សាថ្មីនាចុងខែសីហា ឆ្នាំ២០២៥ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ នឹងផ្តល់ជូនកម្មវិធីសិក្សាអំឡុងពេលវិស្សមកាល Summer Camp 2025 រយៈពេល ៦សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីឱ្យសិស្សានុសិស្សទទួលបានបំណិន ចំណេះដឹង និងចំណេះធ្វើថ្មីៗ ព្រមទាំងអាចកសាងមិត្តភាព និងបំណិនទំនាក់ទំនងសង្គម បានយ៉ាងល្អប្រសើរថែមទៀតផង។

សិស្សានុសិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបាននូវបទពិសោធន៍សិក្សាជាច្រើនរួមមាន ការនិទានរឿង ការបណ្តុះក្តីស្រមៃរបស់កុមារតាមរយៈការលេង និងមុខវិជ្ជាជាច្រើនទៀតក្នុងកម្មវិធីចំណេះទូទៅខ្មែរ។ នៅរៀងរាល់ថ្ងៃសុក្រ កុមារតូចៗរបស់យើងនឹងចំណាយពេលវេលាដ៏រីករាយជាមួយមិត្តរួមថ្នាក់ និងលោកគ្រូអ្នកគ្រូ ជាមួយនឹងសកម្មភាព Fun Friday ទៀតផង។

សិស្សានុសិស្សកម្រិតខ្ពស់ នឹងទទួលបានបទពិសោធន៍សិក្សាក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រនិងសកម្ម ភាពសិក្សាខាងក្រៅថ្នាក់រៀន។ បន្ថែមពីនេះ សិស្សានុសិស្សកម្រិតវិទ្យាល័យអាចចំណាយពេលវេលា វិស្សមកាល ដើម្បីសិក្សាបំប៉នភាសាអង់គ្លេស សិក្សាបំពេញក្រេឌីត វគ្គត្រៀមប្រឡង IELTS, PSAT/SAT និងការសិក្សាអំពីការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។

អ្វីដែលរឹតតែពិសេស សាលាកំពុងតែផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស សម្រាប់ការចុះឈ្មោះចូលរៀននៅពេលនេះ។ សម្រាប់សិស្សានុសិស្សថ្មី ៨នាក់ ដែលមានបំណងចុះឈ្មោះចូលរៀនក្នុងកម្មវិធី Summer Camp 2025 នឹងទទួលបានការបញ្ចុះតម្លៃ ៥០% លើថ្លៃចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ព្រមទាំងទទួលបានការបញ្ចុះតម្លៃ ៥០% លើថ្លៃធ្វើតេស្តចូលរៀន និងទទួលបានឯកសណ្ឋានសិស្សដ៏ស្រស់ស្អាត ១ឈុត ដោយឥតគិតថ្លៃផងដែរ៕