(ភ្នំពេញ)៖ សប្តាហ៍នេះកាន់តែអស្ចារ្យ ជាមួយព្រឹត្តិការណ៍គ្រុឌគុនខ្មែរ បានវិលត្រឡប់មកវិញ ជាមួយសមាសភាពគូពិសេសចំនួន ៥គូ! ជាពិសេសការវិលត្រឡប់មកជួបគ្នាម្តងទៀត របស់កីឡាការិនីចចកលាក់មុខ ធន់ ស្រីពេញ ត្រូវប៉ះជើងខ្លាំងឥន្ទ្រីឆ្លងដែនមកពីប្រទេសបារាំង វ៉ាលលូត អែលសា ធេ អូហ្វាណូ!។ តើ ធន់ ស្រីពេញ អាចយកឈ្នះឥន្ទ្រីឆ្លងដែនរូបនេះបានដែរឬទេ? ចំណែកកីឡាករ ធន់ ផានិត អាចផ្តួលគូប្រកួតមកពីម៉ាឡេស៊ី ត្រឹមទឹកទី២ ដូចអ្វីដែលបានសន្យានោះទេ ឬក៏ប្រែប្រួលទៅជាយ៉ាងណា? មានតែតាមដានជាមួយសង្វៀនគ្រុឌគុនខ្មែរជាមួយគ្នា។
សប្តាហ៍នេះសង្វៀនគ្រុឌគុនខ្មែរ មានគូប្រកួតដូចជា៖
កីឡាករ ធន់ ផានិត ត្រូវជួបកីឡាករមកពីម៉ាឡេស៊ី ម៉ូហាម៉ែឌ ហាកគីម។
កីឡាការិនី ធន់ ស្រីពេញ ត្រូវជួបជើងខ្លាំងមកពីបារាំង វ៉ាលលូត អែលសា។
កីឡាករ លី សុផែន ត្រូវជួបកីឡាករ ឆន វណ្ណី។
កីឡាករ ហេង ប្រុសនិច្ច ត្រូវជួបកីឡាករ ប្រាក់ ចិត្រា។
កីឡាករ សុវ៉ាត់ឌី យីងឌុម ត្រូវជួបកីឡាករ ថុល វិឆៃ។
កីឡាករ លីន ប្រុសពេជ្រ ត្រូវជួបកីឡាករ ធន់ សុខអាន។
សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ គាំទ្រសង្វៀនគ្រុឌគុនខ្មែរ! ជួបគ្នានៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៥៖៣០នាទីល្ងាចតទៅ ទីតាំងនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា រាជធានីភ្នំពេញ! និងផេកផ្លូវការ Krud Energy, Krud Kun Khmer។ គាំទ្រគុនខ្មែរ ជាមួយគ្រុឌ៕