(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia បានរក្សានូវកំណត់ត្រាការលក់ដ៏អស្ចារ្យថ្មីមួយទៀតហើយ កាលខែមិថុនាឆ្នាំ២០២៥នេះ ដោយបានលក់ចេញ និងប្រគល់រថយន្តរហូតដល់ចំនួន ២០០គ្រឿងជូនអតិថិជនថ្មីរបស់ពួកគេ ដែលចំនួននៃការលក់ដ៏ច្រើននេះបានបង្ហាញពីភាពរីកចម្រើន កាន់តែខ្លាំងនៃម៉ាកយីហោ MG នៅប្រទេសកម្ពុជា ដោយសារកត្តាខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តមានស្ថេរភាពល្អ និងទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីអ្នកប្រើប្រាស់។ ភាពជោគជ័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការពេញនិយមនៃរថយន្ត MG កាន់តែខ្លាំងឡើងនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាគុណសម្បត្តិ នៃយុទ្ធសាស្រ្តខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ដែលមានស្ថេរភាពល្អ និងមានឯករាជ្យភាព ដោយមិនពឹងផ្អែកលើការនាំចូលឆ្លងកាត់ពីប្រទេសថៃ ឬការខកខានដោយសារបញ្ហាព្រំដែននោះទេ។

ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើនកំពុងជួបបញ្ហាកង្វះស្តុករថយន្ត និងការពន្យារពេលក្នុងដំណើរការដឹកជញ្ជូនរថយន្ត ដោយសារតែពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលឆ្លងកាត់តាមព្រំដែន។ ប៉ុន្តែក្រុមហ៊ុន MG អាចរក្សាការផ្គត់ផ្គង់រថយន្តបានទាន់ពេលវេលាសម្រាប់គ្រប់ម៉ូឌែល តាមរយៈការនាំចូលដោយផ្ទាល់ពីរោងចក្រធំរបស់ MG ដែលធានាបានថា អតិថិជនទទួលបានរថយន្តទាន់ពេល មានគុណភាពល្អអាចជឿទុកចិត្តបាន និងរក្សាតម្លៃរថយន្តបានល្អ។

កត្តាមួយទៀតដែលនៅពីក្រោយភាពជោគជ័យរបស់ MG គឺការជឿជាក់កាន់តែខ្ពស់ពីអតិថិជននៅកម្ពុជា។ MG បានបង្កើតនិងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនបានយ៉ាងល្អ តាមរយៈការផ្តល់ជូននូវតម្លៃលក់ចេញដ៏ប្រកួតប្រជែង រថយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ផ្តល់នូវសេវាកម្មក្រោយពេលលក់កាន់តែល្អ និងឆាប់រហ័ស ព្រមទាំងមានការធានារយៈពេល ៥ឆ្នាំ ដែលធ្វើឲ្យរថយន្ត MG ទទួលបានការគាំទ្រកាន់តែខ្លាំង និង ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ អ្នកជំនួញ និងស័ក្តិសមគ្រប់វ័យនៃការបើកបររថយន្តថ្មី។

ការផ្សព្វផ្សាយយ៉ាងសកម្មរបស់ MG បានទាក់ទាញកាន់តែខ្លាំង ដល់អ្នកដែលកំពុងស្វែងរករថយន្តថ្មី ដោយសារ MG មានលក្ខណៈពិសេសលើសដៃគូប្រកួតប្រជែងរបស់ខ្លួនដូចជា ការពង្រីកជាបន្តបន្ទាប់នូវសាខាលក់រថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទាំក្រោយពេលលក់ ដែលធានាបាននូវការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញផ្នែកបច្ចេកទេស, ការផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ការជួបជុំក្នុងដំណើរកម្សាន្តនានរបស់ MG ដែលជាផ្នែកដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងដ៏ល្អជាមួយអតិថិជន។

ម៉ូឌែលដែលលក់ដាច់បំផុតរបស់ MG បានបន្តនាំមុខគេលើទីផ្សារ ដោយផ្ដល់នូវរចនាបថយ៉ាងទាក់ទាញ មានលក្ខណៈពិសេសទំនើបៗ និងមានតម្លៃសមរម្យ៖
• MG ZS : ជាប្រភេទ SUV ខ្នាតតូចដែលពេញនិយមខ្លាំងនៅប្រទេសកម្ពុជា និងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន ជាមួយតម្លៃត្រឹមតែ ២៦,៥០០ដុល្លារ អមដោយលក្ខណៈពិសេសដ៏សំបូរបែប និងទាន់សម័យ។
• MG RX5: ផ្ដល់នូវសមត្ថភាពខ្ពស់ក្នុងការបើកបរ មានផាសុកភាព និងរចនាបថប្រណិតដ៏ទំនើប ជាមួយតម្លៃត្រឹមតែ ៣៥,៩៩៩ដុល្លារ។
• MG RX8 & RX9: ជាប្រភេទរថយន្ត SUV ប្រណិត ៧កៅអី ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប មានភាពផាសុខភាពខ្ពស់ និងផ្តល់កម្លាំងខ្លាំងក្នុងការបើកបរ។
• MG GT: ការរួមបញ្ចូលគ្នានូវរចនាបទបែបស្ព័រដែលមាន high performance និងមានតម្លៃសមរម្យត្រឹមតែ ៣១,៩៩៩ដុល្លារ ព្រមទាំងមានប្រម៉ូសិនថែម Iphone 16។
• MG7: ជាប្រភេទរថយន្តបែបស្ព័រដ៏ប្រណិត ដែលមានការរចនាយ៉ាងមានអំណាច និងបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយក៏កំពុងបង្ហាញវត្តមានយ៉ាងច្រើន នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា។

តំណាងពីក្រុមហ៊ុន MG Cambodia បានបញ្ផាក់ថា «ទិន្នន័យនៃការលក់រថយន្ត MG ចំនួន ២០០គ្រឿងក្នុងខែមិថុនា គឺមិនមែនគ្រាន់តែជាការលក់រថយន្តទូទៅប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទំនុកចិត្ត និងការគាំទ្ររបស់អតិថិជនជាមួយរថយន្ត MG។ អតិថិជនជឿជាក់យើង ក៏ដោយសារតែពួកគេបានពេញចិត្តលើគុណភាពផលិតផល និងការបំពេញបាននូវការធានាលើផ្នែកគុណភាព តម្លៃសមរម្យ និងភាពជារថយន្តថ្មីសម្រាប់ប្រជាជនកម្ពុជា»

នៅពេលទីផ្សាររថយន្តកម្ពុជាបន្តផ្លាស់ប្តូរនិន្នាការនៃការជ្រើសរើសរថយន្តថ្មី បានធ្វើឲ្យ MG កំពុងពង្រីកខ្លួនយ៉ាងសកម្មក្នុងនាមជាយីហោរថយន្តថ្មី ដែលអាចទុកចិត្តបាន និងមានការអភិវឌ្ឍន៍យ៉ាងជឿនលឿន លើបច្ចេកវិទ្យារថយន្តក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ជាមួយនឹងការមកដល់នូវរថយន្តអគ្គិសនីប្រណិតបែបស្ព័រគឺ MG Cyberster, ការពង្រីកសាខាផ្នែកលក់ និងមជ្ឈមណ្ឌលសេវាកម្មថែទាំជាបន្តបន្ទាប់ចំនួន ៤សាខាទូទាំងប្រទេស និងផែនការក្នុងការនាំចូលរថយន្តប្រភេទ Hybrid បានបន្ថែមឲ្យ MG កាន់តែឈានមុខគេ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់របស់អ្នកប្រើប្រាស់ ក្នុងការបង្កើតស្តង់ដារថ្មីសម្រាប់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយចីរភាព និងសុវត្ថិភាព៕