(ភ្នំពេញ)៖ រំលងភ្នែកមិនបាននោះទេ សម្រាប់គូប្រកួតសប្តាហ៍នេះ សង្វៀន វី-អាកទីវ គុនខ្មែរ លេងមួយទំហឹងហើយ សូមបង្ហាញនូវវត្តមានតោរោមមាស លន បញ្ញា គ្រហឹមស្រែកឃ្លានជ័យជម្នះ ចង់ឈ្នះគូប្រកួតដែលមកពីប្រទេសប្រេស៊ីល កាយ គី នេះជាគូប្រកួតមួយដែលទស្សនិក មិនអាចទៅណាឆ្ងាយពីសង្វៀនមួយនេះ។ សម្រាប់កីឡាករ ធន់ ក្របី ក៏មិនបន្ធូដៃដល់កីឡាករមកពីប្រទេសម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេ គឺត្រូវការឈ្នះដូចគ្នា។
មិនត្រឹមតែគូ លន បញ្ញា និង ធន់ ក្របី នោះទេ យើងនូវមានគូពិសេសជាច្រើនទៀតត្រៀមជួបគ្នា កីឡាករម្នាក់ៗកំពុងតែសម្លឹងទៅរកភាពជោគជ័យរបស់ខ្លួន មានតែចាំអ៊ុតមើលជាមួយគ្នាថា កីឡាកររូបណាជាជើងខ្លាំងក្នុងសប្តាហ៍នេះ។
សម្រាប់គូប្រកួតសប្តាហ៍នេះមានដួចជា៖
កីឡាករ លន បញ្ញា ត្រូវប៉ះជាមួយកីឡាករមកពីប្រេស៊ីល កាយ គី។
កីឡាករ ធន់ ក្របី ត្រូវជួបកីឡាករមកពីម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេ។
កីឡាករ ថេន ម៉េងហ៊ាង ត្រូវជួបកីឡាករ ធន់ ជ័យ។
សម្រាប់គូដណ្តើមពានរង្វាន់សង្វៀន វី-អាកទីវ គុនខ្មែរ សប្តាហ៍នេះកីឡាករ ស៊ូនដារឹម ប្រាកាស, កីឡាករ ថេន អាទិត្យ, កីឡាករ មាស ពិត និងកីឡាករ ធន់ ចាន់រី។
ជួបគ្នានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីល្ងាច ទីតាំងប្រកួតនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់តាមកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជា TVK, ផេកផ្លូវការ V-ACTIVE, ផេកផ្លូវការ Krud Energy និង Krud Kun Khmer។ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ៕