(ភ្នំពេញ)៖ ធនាគារប្រ៊ីដ Plaza Premium Lounge, សណ្ឋាគារ Shangri-La និងមជ្ឈមណ្ឌលវិជ្ជសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជូននូវបទពិសោធន៍កាន់តែងាយស្រួល សម្បូរបែប និងមានឯកជនភាពខ្ពស់ ដល់ជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណរបស់ធនាគារប្រ៊ីដ ។  

កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីវឌ្ឍភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន បាននិងកំពុងឆ្ពោះទៅកាន់ទំនើបកម្មនៃបច្ចេកវិទ្យាយ៉ាងពេញលេញ។ កិច្ចផ្តួចផ្តើមនេះ មិនត្រឹមតែលើកកម្ពស់ហេដ្ឋារចនាសម្ព័នការប្រើប្រាស់សេវាហិរញ្ញវត្ថុទូទំាងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងផ្តល់ជូននូវបទពិសោធន៍ដែលងាយស្រួល រលូន មានភាពច្នៃប្រឌិត និងមានឯកជនភាព។ នេះគឺជាការផ្លាស់ប្តូរមួយយ៉ាងប្រសើរទៅកាន់ពិភព ជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ ផ្ទាល់ខ្លួន ការផ្តល់ជូននូវ ឯកសិទ្ធិពិសេសនៅជុំវិញពិភពលោកទំាងការធ្វើដំណើរ ការទិញទំនិញ និងអត្ថប្រយោជន៍ជាច្រើនជម្រុញឱ្យអ្នកប្រើប្រាស់សេវា ហិរញ្ញវត្ថុទទួលបាននូវភាពបត់បែន និងសេរីភាពបែបស៊ីវីល័យ ទៅគ្រប់ទីកន្លែងដែលលោកគាត់ចង់ទៅ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការ ជាមួយ Plaza Premium Lounge, សណ្ឋាគារ លំដាប់ផ្កាយ៥Shangri-La និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) និងផ្តល់ជូនអតិថិជននូវទំនុកចិត្ត ផាសុកភាព សុវត្ថិភាព និងសុខមាលភាពពិតប្រាកដ។ ជាមួយសាលរង់ចំា  Plaza premium Lounge អតិថិជនអាចចូលប្រើប្រាស់សាលរង់ចំាដោយឥតគិតថ្លៃ ៨ដងក្នុងមួយឆ្នាំ ឬគ្មានដែនកំណត់ទៅតាមប្រភេទកាត នៅអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge»

លោក Richard បានបញ្ចាក់ថា អ្នកប្រើប្រាស់ប័ណ្ណធនាគារប្រ៊ីដ អាចទៅពិនិត្យសុខភាពប្រចំាឆ្នាំនៅ មជ្ឈមណ្ឌល វិជ្ជសាស្ត្រសិង្ហបុរី ដែលជាស្ថាប័នផ្តល់ជូនសេវាថែទំាសុខភាពតាមបែបវេជ្ជសាស្រ្តតាមស្តង់ដារបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា។ លើសពីនេះលោកអ្នកអាចទទួលបានឯកសិទ្ធិពិសេសដើម្បីចូលប្រើប្រាស់ក្នុង រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ ៥ Shangri-la ដែលផ្តល់ជូននូវសិទ្ធិធ្វើដំណើរទំាងក្នុង និងក្រៅប្រទេស ជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចប្រណីត។ អ្នកក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% លើតម្លៃបន្ទប់ ការទទួលទានអាហារ និងសេវាកម្មផ្សេងៗ នៅ Shangri-La ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ដើម្បីស្នើរកាត អតិថិជនអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារប្រ៊ីដដែលនៅជិតលោកអ្នកដើម្បីទទួលបានការស្វាគមន៍ និងប្រឹក្សាពីអ្នកជំនាញ ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨ ២០២ ៩៩៩ របស់យើងដែលមានបម្រើសេវា ២៤/៧។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំកម្ពុជា បានឱ្យដឹងថា «កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវគុណតម្លៃដែលលើសពីប្រតិបត្តិការទូទាត់ប្រចាំថ្ងៃជូនអតិថិជន»

អ្នកស្រីបន្តថា តាមរយៈការប្រើប្រាស់ការទូទាត់ជាសាកលរបស់ Visa កំពុងពង្រឹងបទពិសោធន៍ដល់អ្នកប្រើប្រាស់ប័ណ្ណវីសា ឱ្យកាន់តែរលូន ងាយស្រួល និងទទួលបានអត្ថប្រយោជន៍ឈានមុខ ទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក៕