(អេស្ប៉ាញ)៖ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យកីឡាករ Diogo Jota និងប្អូនប្រុស Andre Silva បានស្លាប់ ត្រូវមន្ត្រីអាជ្ញាធរបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដានេះ នៅពេលដែលរថយន្តទំនើបម៉ាក Lamborghini របស់ពួកគេបានធ្លាក់ចេញពីផ្លូវ ហើយបានក្រឡាប់ផ្ទុះឆេះ។ នេះបើតាម Reuter បានឱ្យដឹងនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះ៕