(ភ្នំពេញ)៖ កាន់តែពិសេសសម្រាប់ខែកក្កដានេះ បុរី មេគង្គ លែនមានការផ្ដល់ជូនប្រូម៉ូសិនពិសេស «July Special Deal» ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងការថែមជូនជាច្រើនទៀតរួមមាន៖

១៖ មានត្រឹម ៥% ក៏អាចទទួលបានផ្ទះក្នុងក្ដីស្រមៃរបស់លោកអ្នកបានដែរ
២៖ ទទួលបានការបញ្ចុះតម្លៃបន្ថែម ១៦% ភ្លាមៗ
៣៖ ផ្តល់ជូនទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង
៤៖ ទទួលបានកម្ចីរយៈពេលវែងដល់ទៅ ៣០ឆ្នាំ
៥៖ គោលការណ៍បង់ប្រាក់ងាយស្រួល
៦៖ ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE (នឹងធ្វើការចាប់រង្វាន់ឆាប់ៗនេះ)។

សម្រាប់លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្តរួមមាន៖ ការផ្ដល់ជូនដ៏ពិសេសនេះសម្រាប់ខែកក្កដារតែប៉ុណ្ណោះ, សូមប្រញាប់រួសរាន់ទំនាក់ទំនងទៅកាន់ បុរី មេគង្គ លែន ឥលូវនេះ។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១៖ «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, ២៖ «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣៖ «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានាសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ ២៤ម៉ោង។

ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI តាមសួនច្បារ ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ 100Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យ ក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន៖ t.me/MekongLand_Hotline
ទីតាំងការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ទីតាំងការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ទីតាំងការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ៕