(ភ្នំពេញ)៖ ជាផ្លូវការ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានស្ថិតក្នុងពូល B នៃការប្រកួតពានជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025-2026 ក្រោយការចាប់ឆ្នោតបែងចែកពូលនៅទីក្រុងបាងកក នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ។

ក្រុមខ្លាំងប្រចាំលីគកំពូលកម្ពុជា (ស្វាយរៀង) ស្ថិតក្នុងពូល B នេះ ត្រូវជួបក្រុម BANGKOK UNITED របស់ថៃ, JOHOR DARUL TAZIM FC របស់ម៉ាឡេស៊ី, NAM DINH FC របស់វៀតណាម, LION CITY របស់សិង្ហបុរី និងរង់ចាំក្រុមឈ្នះចេញពីការប្រកួតវគ្គ Playoff 2 រវាងក្រុម EZRA FC របស់ឡាវ ឬក្រុម SHAN UNITED FC របស់មីយ៉ាន់ម៉ា ៕