(ភ្នំពេញ)៖ GANZBERG នឹងនាំមកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតជាប្រវត្តិសាស្ត្រ នៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ដ៏ខ្លីខាងមុខនេះ នោះគឺមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិ កាន់តែធំកាន់តែអស្ចារ្យដែលមិនធ្លាប់មាននៅកោះពេជ្រ ចាប់ពី ម៉ោង៤៖០០រសៀល ដល់១១៖០០យប់ ក្រោមវត្តមានរបស់កំពូលក្រុម 2NE1 ដែលជា Queen of K-POP។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST នឹងធ្វើឱ្យហ្វេនៗ GANZBERG ក៏ដូចជាហ្វេនៗ K-POP ទទួលបានភាពរីករាយ រំជើបរំជួល កន្ត្រាក់អារម្មណ៍ទប់ខ្លួនមិនជាប់ អមដោយឆាកតន្ត្រីដែលកាន់តែធំលំដាប់ពិភពលោក ដំឡើងដោយក្រុមអ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករ ផ្នែកភ្លើង (Lighting) មកពីបរទេសដូចជា៖ សិង្ហបុរី និងអូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែ ស្តង់ដារអន្តរជាតិ ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូលក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ។

GANZBERG SUPER IDOL-I AM THE BEST ពិតជាពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រី ដែលនឹងធ្វើឱ្យហ្វេនៗ ទទួលបាននូវភាពរំភើបរីករាយមិនអាចបំភ្លេចបាន និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់ ព្រោះមានភ្នាក់សន្តិសុខជាតិ និងអន្តរជាតិចាំយាមកាម។  

កុំភ្លេចណ៎ា! ត្រៀមទន្ទេញបារ៉ូលបទចម្រៀងរបស់ Idol ដើម្បីច្រៀងនិងរាំតាម Idol សប្បាយម៉ាអស់ដៃនៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ដ៏ខ្លីខាងមុខនេះ នៅកោះពេជ្រ ចាប់ពីម៉ោង៤៖០០ រសៀល ដល់ ១១៖០០យប់ Brought to you by Beer GANZBERG #GANZBERG #GANZBERGSuperIdol2025IamTheBest #Concert #KPOP